លីគទី២៖ អគ្គិសនីកម្ពុជា បន្តឈរកំពូលតារាង ក្រោយលេងមិនចាញ់សោះ៨ប្រកួត
ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា ក្រោមការដឹកនាំរបស់លោក ទុំ សារ៉ាយ នៅតែបន្តភាពខ្លាំងរបស់ខ្លួន ក្រោយយកឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទី ៣-២ កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋាន អគ្គិសនីកម្ពុជា។
៣គ្រាប់ជ័យជម្នះរបស់អគ្គិសនីកម្ពុជា ស៊ុតបញ្ចូលទីដោយ កីឡាករពាក់អាវលេខ១០ ឈួត សិនទៀង, កីឡាករពាក់អាវលេខ៨ ណុប ដេវីត និងកីឡាករពាក់អាវលេខ១២ ហេង គឹមហុង។
បច្ចុប្បន្នក្រុមដែលប្រើប្រាស់កីឡាករខ្មែរសុទ្ធ កំពុងឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយឆ្លងកាត់៨ប្រកួត ឈ្នះ៧លើក ស្មើ១លើក មិនដែលចាញ់សោះ មាន២២ពិន្ទុក្នុងដៃ នៅក្នុងពានរង្វាន់ជម្រើសជើងឯកកម្ពុជាលីគ២ ឆ្នាំ២០២២។
សូមបញ្ចេញមតិនៅទីនេះ