អង្គារ , 14 មិថុនា 2022
២ប្រកួតនៅទឹកដីម៉ាឡេស៊ី ព្រះខ័នរាជស្វាយរៀងឈ្នះទាំង២ និងបិទមិនឲ្យគូប្រកួតស៊ុតចូលសម្បី១គ្រាប់
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor ពិតជាធ្វើល្អមែននៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ International Club Friendly Match 2022 (MALAYSIA TOUR 2022) ក្រោយលេង២ប្រកួត ឈ្នះទាំង២ និងបិទមិនឲ្យគូប្រកួតស៊ុតចូលសម្បី១គ្រាប់។
លទ្ធផល២ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង៖
– ថ្ងៃទី១០ ខែមិថុនា ព្រះខ័នរាជស្វាយរៀង 1-0 PJ City FC (ស៊ុតបញ្ចូលទីដោយខ្សែបម្រើ សួន សុវណ្ណ នៅនាទី 20′)
– ថ្ងៃទី១៣ ខែមិថុនា ព្រះខ័នរាជស្វាយរៀង 1-0 UiTM FC (ការលើកបាល់ជ្រុងពីកីឡាករចំណូលថ្មី Victor Blasco តែតបញ្ចូលទីដោយប្រធានក្រុម សារ៉េត គ្រីយ៉ា នៅនាទី 70′)៕
សូមបញ្ចេញមតិនៅទីនេះ