Ronaldo ផ្ញើរសាររំជួលចិត្តទៅកាន់ Marcelo ក្រោយពេលចាកចេញពី Real Madrid
បន្ទាប់ពីរួមរស់ 16 រដូវកាលនៅឯ Estadio Santiago Bernabeu ខ្សែបម្រើការពារឆ្វេង Marcelo បានទទួលសារលាជាច្រើនពីសំណាក់មិត្តរួមក្រុម និងជាវីរៈបុរសរបស់ Real Madrid ក្នុងនោះរួមទាំង Cristiano Ronaldo ផងដែរ។
Ronaldo និង Marcelo ពិតជាយល់ចិត្តគ្នាមែនទែន ទំនាក់ទំនងរបស់ពួកគេទាំងពីរស្ទើរតែដូចបងប្អូនបង្កើត ក្នុងប៉ុន្មានឆ្នាំដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប ហើយកីឡាករ Manchester United បច្ចុប្បន្នរូបនេះ បានផ្ញើសារដ៏រំជួលចិត្តដល់មិត្តចាស់ Marcelo។
Cristiano Ronaldo បានបង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួនថា “លើសពីមិត្តរួមក្រុម បងប្រុសដែលបាល់ទាត់ផ្តល់ឱ្យខ្ញុំ។ នៅលើ និងក្រៅទីលាន តារាដ៏អស្ចារ្យបំផុតមួយរូបដែលខ្ញុំរីករាយក្នុងការចែករំលែកបន្ទប់ស្លៀកពាក់។ សូមជោគជ័យក្នុងការផ្សងព្រេងថ្មីនេះ Marcelo! ”។
សារផ្សេងទៀតរួមមានអតីតមិត្តរួមក្រុម និងប្រធានក្រុម កីឡាករ Iker Casillas ចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “អ្នកបានមកដល់ទីនេះកាលពីក្មេង។ ខ្ញុំស្រែកជាច្រើនដងថា "Marcelooooo ត្រលប់មកវិញ!" សូមអរគុណសម្រាប់ការក្លាយជា Legend”។
ចំណែកមិត្តរួមក្រុម Toni Kroos បានសរសេរថា “ខ្ញុំអាចនិយាយបានថា ខ្ញុំបានលេងជាមួយខ្សែការពារឆ្វេងដ៏ល្អបំផុតគ្រប់ពេល”៕
សូមបញ្ចេញមតិនៅទីនេះ