ឈុត សិរីវាន់ថង ធ្វើឲ្យគេឈប់ត្មះដៀលថា ធ្វើអ្នកប្រដាល់អត់កំណើត
ភ្នំពេញ៖ ជើងខ្លាំង រ៉ាហ៊ូមាស ឈុត សីរី វ៉ាន់ថង ត្រូវបានគេសរសើរថា ជាកីឡាករដែលបានបញ្ចប់ពាក្យគេត្មះដៀលថា ធ្វើជាអ្នកប្រដាល់អត់កំណើត ។
កន្លងទៅដោយសារតែមានរឿងរ៉ាវជាច្រើន មានធ្វើជាអ្នកប្រដាល់អត់កំណើតត្រូវបានគេលើកឡើងជុំវិញ កីឡាករដែលកំពុងល្បីល្បាញ ក្នុងអំឡុងពេលប្រដាល់ ប៉ុន្តែក្រោយ បញ្ចប់ការប្រដាល់ ក៏ធ្លាក់ខ្លួនទៅជាធ្វើសំណង់ រត់ម៉ូតូឌុប និងមានអ្នកខ្លះធ្លាក់ផុង ជាប់គុកច្រវ៉ាក់ថែមទៀតផង ។
ទោះជាយ៉ាងណាចូលយុគសម័យថ្មីនៃប្រដាល់ ឈុត សីរីវ៉ាន់ថង បានបញ្ចប់ពាក្យទាំងនេះ ក្រោយរូបគេបានទិញរថយន្តមួយគ្រឿង ដែលជាញើសឈាម បានមកពីវីថីប្រដាល់របស់គេក្នុង រយៈពេលប៉ុន្មានឆ្នាំមកនេះ ។
ទន្ទឹមជាមួយគ្នានេះដែរ វ៉ាន់ថង ត្រូវបានគ្រូពេទ្យចិត្តធម៌ម្នាក់សរសើរថា «បងសរសើរប្អូន ឈុត សេរីវណ្ណថង ទាំងឆន្ទៈវឹកហាត់ ការប្រកួត សំដីសំដៅ រៀបឬក និងសុជីវធម៌ក្នុងការប្រកួតប្អូនធ្វើបានល្អ។ ប្អូនជាគំរូល្អដល់កីឡាករគុនខ្មែរផ្សេងៗទៀត។ មានកីឡាករផ្សេងទៀតដែលចរិកល្អនិងចេះរៀបចំដំណើរជីវិតក្នុងវិស័យនេះ ខ្ញុំនិងលើកមកនិយាយបន្ត ។ ការផុសនេះក៏បានភ្ជាប់មកជាមួយ រថយន្តមួយគ្រឿងដែលកីឡាករកំពុងឡើងកូដនេះ ទិញជិះផងដែរ ។
មានការសាទរយ៉ាងខ្លាំងផងដែរពីសំណាក់អ្នកគាំទ្រជាច្រើនចង់ឃើញ កីឡាករកម្ពុជាផ្សេងទៀត អាចមានសមត្ថភាពហក់ទិញរថយន្តជិះដូច វ៉ាន់ថង ដែលជាថវិកា បានមកពីប្រដាល់ ដើម្បីបញ្ចប់បញ្ហាខាងលើ ស្របពេលដែលទីផ្សារប្រដាល់កម្ពុជាកំពុងពុះកញ្ជ្រោល ៕
សូមបញ្ចេញមតិនៅទីនេះ