បែករូប មាស សម្ផស្ស និងលោក K1 រស់នៅក្រោមដំបូលផ្ទះតែមួយ
ភ្នំពេញ ៖ ប៉ុន្មានឆ្នាំនេះតារាសម្តែងរូបល្អនាង មាស សម្ផស្ស មិនសូវបង្ហាញវត្តមានមុខកាមេរ៉ា កុន MV បទចម្រៀង និងកម្មវិធីសិល្បៈទេ ដោយគេសង្កេតឃើញនាងមមាញឹកនឹងការងារលក់ផលិតផលសម្រស់ និងសុខភាព តាមអនឡាញជំនួញវិញ ។ ប៉ុន្តែបើគេសម្លឹងមើលរូបសម្រស់របស់តារាស្រីវ័យជិត៤០ឆ្នាំប្លាយរូបនេះ គឺនាងរក្សាសម្ផស្សបានល្អណាស់ ពោលគឺនាងនៅតែមានសាច់ឈាមក្មេងមិនចាញ់តារាស្រីវ័យ២០ឆ្នាំស្តើងនោះទេ។
ចំណុចល្អគាប់ប្រសើរទាំងនេះហើយ ដែលជួយនាង មាស សម្ផស្ស នៅតែទទួលបានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន ជាពិសេសគឺរឿងស្នេហា ព្រោះពេលនេះបែកចេញរូបថតស្និទ្ធគ្នាខ្លាំងរបស់នាងជាមួយតារាចម្រៀង និងពិធីករលោក K1 ធ្វើឱ្យមានពាក្យថា ពួកគេជាគូស្នេហ៍និងគ្នាមានរយៈពេលជិតមួយឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះអ្នកទាំងពីរថែមទាំងរស់នៅក្រោមដំបូលផ្ទះតែមួយដូចប្តីប្រពន្ធថែមទៀត។
ព័ត៌មាននេះ Lee News មិនទាន់ទទួលបានការឆ្លើយតបពី មាស សម្ផស្ស នៅឡើយទេ ដោយនាងមិនលើកទូរស័ព្ទឆ្លើយតប។ ដោយឡែកលោក K1 ដែលជាគូស្នេហ៍របស់នាង លោកបានទទួលទូរស័ព្ទហើយ តែលោកប្រាប់ថា ជាប់រវល់មិនអាចឆ្លើយតបបានទេ៕ តាន់ ចន្ថា
សូមបញ្ចេញមតិនៅទីនេះ