បុរស៨ទិស Pogba បានចុះកិច្ចសន្យា៤ឆ្នាំជាមួយនឹងសេះបង្កង់Juventus សាជាថ្មី
ខ្សែបម្រើសញ្ជាតិបារាំង កីឡាករ Paul Pogba នឹងចាកចេញពីក្លិបដែលមានមជ្ឈដ្ឋាននៅទីក្រុងManchester ប្រទេសអង់គ្លេស Manchester United បន្ទាប់ពីកិច្ចសន្យារបស់ខ្លួននឹងត្រូវផុតកំណត់នៅចុងខែខាងមុខនេះ។
ក្នុងនោះដែរកិច្ចសន្យាថ្មីរបស់ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ កាន់តែគៀកជិតបំផុតក្នុងការចុះកិច្ចសន្យាថ្មីជាមួយនឹងអតិតក្លិបរបស់ខ្លួន នៅលីគកំពូល Serie A ទឹកដីTurin គឺក្លិបសេះបង្កង់Juventus សាជាថ្មីរយៈពេលវែងរហូតទៅដល់៤ឆ្នាំ ខណៈដែលក្លិបសេដ្ឋីបារាំងPSG ក៏កំពុងតែឈ្លៀតឱកាសឆក់យកបេះដូងកីឡាករសញ្ជាតិបារាំងរូបនេះទៅលេងនៅទឹកដីកំណើតរបស់ខ្លួនផងដែរ។
បន្ថែមពីនេះទៀតផងដែរ កីឡាករ Paul Pogba នឹងបង្ហាញខ្លួនជាផ្លូវការសាជាថ្មីនៅទឹកដី Turin ក្នុងនាមជាកីឡាករ Juventus នៅពេលឆាប់ៗនេះ ស្របដែលក្លិបManchester United ក៏បានបញ្ជាក់អំពីការចាកចេញរបស់ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះរួចរាល់ផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ