ព្រហស្បតិ៍ , 16 មិថុនា 2022
រ៉ូស បំពុលសង្គម បំពានតម្លៃនារីខ្មែរ
វិភាគ៖ កន្លងមកគេធ្លាប់តែបង្ហាញការមិនពេញចិត្តចំពោះអ្នកសិល្បៈមួយចំនួនដែលចូលចិត្តយករូបរាងកាយជាស្ត្រី ស្ទើតែអាក្រាតមកបង្ហាញមុខកាមេរ៉ា ដើម្បីទាក់យកការចាប់អារម្មណ៍ និងភាពល្បីលើផ្លូវមិនល្អ ដែលប៉ះពាល់ដល់សង្គមជាតិ ។ ដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះ ចង្កោមតារាអនឡាញមួយចំនួនត្រូវបានគេមើលឃើញថា ជាមុខព្រួញដ៏មុតស្រួចចាំចាក់ទម្លុះរបថសង្គមខ្មែរដែលធ្លាប់មានអត្ថរស អត្ថរូប ទន់ភ្លន់ ស្រគត់ស្រគុំ និងថ្លៃថ្នូរ ឱ្យធ្លុះធ្លាយអស់ ដោយប្តូរមកវិញនូវរូបភាពមិនល្អគាប់ក្រសែភ្នែតសម្រាប់ជនជាតិខ្មែរ ដែលធ្លាប់មានប្រពៃណីល្អផូរផង់ឡើយ។
យ៉ាងណាមិញដូចជាតារាអនឡាញកញ្ញា រ៉ូស ដែលភ្នែកទស្សនិកជនភាគច្រើនវាយតម្លៃថា ជាបុគ្គលចូលចិត្តបង្ហាញរូបភាពមិនច្រឡំគេនោះ ហាក់មិនខ្វល់រាល់ពាក្យទិទានឡើយ។ ម្យ៉ាងទៀតខណៈដែលគ្មានក្រសួងពាក់ព័ន្ធហៅនាងទៅណែនាំ ដុសក្អែលផងនោះ កាន់តែធ្វើឱ្យនាងបានចិត្ត បញ្ជេញវីដេអូ ក៏ដូចជារូបភាព លេចលើស្ទើក្រោម ប្រៀបនឹងវប្បធម៌ពួកខាងអឺរ៉ុបសុំខ្មាស។
ជាក់ស្តែងដូចជាវីដេអូមួយនេះនាង រ៉ូស បានស្លៀកពាក់បញ្ចេញភ្នំទាំងគូរ ដែលជាកេរម៉ែ ឱ្យបុរសម្នាក់ច្របាច់លេង និងថែមទាំងថតបង្ហោះក្នុងបណ្តាញសង្គម ដែលធ្វើឱ្យមានមតិជាច្រើនរិះគន់ ក្នុងន័យបញ្ជាក់ថា ទង្វើររបស់នាងមិនសមរម្យ ប៉ះពាល់ដល់សង្គមជាតិ និងជាគំរូមិនល្អសម្រាប់កុម៉ារដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសផងដែរ។
ទម្លាប់នាង រ៉ូស ខាងលើនេះមិនដឹងថា នាងមានចេតនាទាញយកភាពល្បី ដើម្បីផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួន ឬក៏ធ្វើឡើងក្នុងគោលបំណងអ្វីមួយនោះទេ ប៉ុន្តែប្រសិនបើសកម្មភាពរបស់ រ៉ូស នាពេលកន្លងមក សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីផលប៉ះពាល់ដល់សង្គមជាតិ គួរតែមានការណែនាំ ភ្ជាប់ជាមួយនូវកិច្ចសន្យាបញ្ឈប់ទង្វើរបែបនេះ។
គួរបញ្ជាក់ដែរថា ពេលបច្ចុប្បន្ននេះមិនមែនមានតែតារាអនឡាញ នាង រ៉ូស ម្នាក់ទេ ដែលបង្ករភាពជ្រួលច្របល់ក្នុងបណ្តាញសង្គម សូម្បីតែនាង ទ្រិញ ផល្លា និងលោក ជីងចក់ រួមជាមួយតារាអនឡាញបីទៅបួនរូបផ្សេងទៀត ក៏កំពុងជាប់ឈ្មោះជាបុគ្គធ្វើឱ្យមានការប៉ះពាល់ដល់អារម្មណ៍មហាជនផងដែរ ខណៈដែលពួកគេបង្កើតរឿងវល់ចុះវល់ឡើងមិនចេះចប់ ៕ អត្ថបទ ៖ ពូថា
សូមបញ្ចេញមតិនៅទីនេះ