ព្រហស្បតិ៍ , 16 មិថុនា 2022
Real Madrid នឹងផ្តល់កិច្ចសន្យាថ្មីជូនដល់តារាប្រេស៊ីលវ័យ២១ឆ្នាំ នៅប៉ុន្មានថ្ងៃខាងមុខនេះ
ក្លិបបាល់ទាត់អធិរាជស Real Madrid នឹងផ្តល់កិច្ចសន្យាថ្មីទៅដល់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ សញ្ជាតិប្រេស៊ីល ដែលកំពុងតែរះនៅលើដែនដីអេស្ប៉ាញ កីឡាករ Vinicius JR រយៈពេលវែងក្នុងពេលឆាប់ៗខាងមុខនេះ។
Vinicius JR ដែលទើបតែជួយឱ្យក្លិបស្តេចស Real Madrid ឈ្នះពានរង្វាន់ La Liga និង UEFA Champions League រដូវកាលនេះ ត្រូវបានក្លិបម្ចាស់ជើងឯកUCL ១៤សម័យ កំពុងតែរៀបចំក្រដាសស្នាមនៃកិច្ចសន្យាថ្មី ដែលផ្តល់ជូនខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ រហូតទៅដល់ឆ្នាំ២០២៦ ឬ ២០២៧ ខណៈដែលការប្រកាសផ្លូវការនឹងធ្វើឡើងនៅខែកក្កដាខាងមុខ បន្ទាប់ពីវិសមកាលបានបញ្ចប់ទៅ។
មិនតែប៉ុណ្ណោះ នៅក្នុងកិច្ចសន្យាថ្មីនេះ ក្លិប Real Madrid នឹងតម្លើងថ្លៃពលកម្មទៅដល់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះពី ៣.២ លានអឺរ៉ូក្នុងមួយឆ្នាំ ទៅដល់ប្រហែល ១០ លានអឺរ៉ូ ក្នុងមួយឆ្នាំ និងមានអត្ថប្រយោជន៍ជាច្រើនទៀត។
គួរបញ្ជាក់ថា បន្ទាប់ពីការផ្តល់កិច្ចសន្យាថ្មីនេះ តម្លៃខ្លួនទិញផ្តាច់តារាប្រស៊ីលរូបនេះ គឺឡើងសន្ធឹកសន្ធាប់ពីតម្លៃ ៣៥០ លានអឺរ៉ូ ឡើងដល់១ពាន់លានអឺរ៉ូ៕
សូមបញ្ចេញមតិនៅទីនេះ