សៅរ៍ , 18 មិថុនា 2022
កីឡាករឥណ្ឌូនេស៊ី បន្តកិច្ចសន្យាថ្មី៣ឆ្នាំជាមួយក្លឹបលីគទី៣អង់គ្លេស
ខ្សែការពារកណ្តាលជម្រើសជាតិឥណ្ឌូនេស៊ី Elkan Baggott យល់ព្រមបន្តកិច្ចសន្យាថ្មី៣ឆ្នាំបន្ថែមទៀតជាមួយក្រុម Ipswich Town ដែលជាសមាជិក League One (លីគលំដាប់ទី៣) របស់ប្រទេសអង់គ្លេស ដល់ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport។
ក្រោមការដឹកនាំរបស់លោក Kieran McKenna ខ្សែការពារវ័យ១៩ឆ្នាំ និងកម្ពស់១.៩៤ម៉ែត្ររូបនេះ អាចបង្ហាញខ្លួនលើកដំបូងក្នុងលីគសម្រាប់ Ipswich Town នៅក្នុងការប្រកួតក្រៅដីជាមួយ Rotherham ក្នុងខែមេសា ឆ្នាំ២០២២ ហើយបានក្លាយជាជនជាតិឥណ្ឌូនេស៊ីដំបូងគេ ដែលបានលេងនៅក្នុងលីគបាល់ទាត់អង់គ្លេស។
គួរបញ្ជាក់ថា កីឡាករ Elkan Baggott ធ្លាប់ជាប់ U19 កាលពីឆ្នាំ ២០២០ ដោយបង្ហាញខ្លួនបាន២លើក មុនត្រូវបានកោះហៅចូលឈុតធំនៅឆ្នាំ ២០២១ បង្ហាញខ្លួនបាន១០លើក ស៊ុតបាន២គ្រាប់៕
សូមបញ្ចេញមតិនៅទីនេះ