ច្បាស់ការណ៍ហើយ! Zidane នឹងមិនចូលកាន់តំណែងនៅ PSG នៅរដូវក្តៅនេះទេ
លោក Zinedine Zidane នឹងមិនចូលកាន់តំណែងជាអ្នកចាត់ការទូទៅនៅ PSG នៅរដូវក្តៅនេះទេ ហើយជំនួសមកវិញ លោកចង់ក្លាយជាអ្នកចាត់ការសញ្ជាតិបារាំង ក្រោយបញ្ចប់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 ក្នុងប្រទេសកាតា។
Sportsmail ធ្លាប់បានរាយការណ៍ថា លោក Zinedine Zidane គឺជាជម្រើសដំបូងរបស់ PSG ដើម្បីជំនួសតំណែង Mauricio Pochettino ដែលត្រូវបានគេរំពឹងថា នឹងត្រូវបណ្តេញចេញជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រធានក្លឹប PSG ត្រូវបានគេជឿថា មានបំណងចង់តែងតាំងអ្នកចាត់ការថ្មី ជាមួយនឹងកំណត់ត្រាជោគជ័យក្នុងក្របខ័ណ្ឌ Champions League ដែលជាពានរង្វាន់ដែលរូបលោកចង់បានបំផុត។ ប៉ុន្តែប្រភពបានបញ្ជាក់ថា កីឡាករសញ្ជាតិបារាំង មិនពិចារណាការងារនេះទេ។
គួររំលឹកថា Zidane បានចំណាយពេលមួយឆ្នាំចេញពីការប្រកួត បន្ទាប់ពីការចាកចេញរបស់លោកពី Madrid ជាលើកទី២ កាលពីខែឧសភាឆ្នាំមុន។ បើទោះបីជាលោក បានចាកចេញជាលើកទីពីរមែន ប៉ុន្តែលោកបានដឹកនាំពួកគេឱ្យ Real រកបាន hat-trick នៃជ័យជម្នះក្នុងក្របខ័ណ្ឌ Champions League ក្នុងអំឡុងពេលនៃការដឹកនាំជាលើកដំបូងរបស់លោក និងបានឈ្នះពានរង្វាន់សរុបចំនួន 11។
ចាប់តាំងពីលោកចាកចេញពី Real Madrid មក ម្ចាស់ជើងឯក World Cup 2018 បានទាក់ទងលោក មកធ្វើការងារមួយចំនួន រួមទាំងការដឹកនាំក្រុមជម្រើសជាតិបារាំងផងដែរ។ អ្នកចាត់ការការក្រុមជម្រើសជាតិបារាំងបច្ចុប្បន្ន លោក Didier Deschamps ក៏នឹងផុតកុងត្រារបស់ខ្លួនផងដែរជាមួយជម្រើសជាតិ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ Word Cup ហើយវាត្រូវបានគេជឿថា Zidane នឹងទទួលបន្ទុកនេះ។
ជាការពិតណាស់ យោងតាម RMC Sport លោក Zidane នឹងត្រូវបង្វឹកក្រុមជម្រើសជាតិបារាំង បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 ដូច្នេះហើយលោកបានច្រានចោល សំណើររបស់ PSG ។ យ៉ាងណាមិញ លោក Zidane ក៏មិនបានបិទផ្លូវទាំងស្រុងលើក្លឹបនោះទេ ដោយលោកប្រាប់ Telefoot ថា "ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីត្រលប់ទៅធ្វើការវិញ ខ្ញុំចង់បន្តជាគ្រូបង្វិក បាល់ទាត់គឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំ"៕
សូមបញ្ចេញមតិនៅទីនេះ