×

មកស្គាល់កីឡាករ 6 នាក់ដែលមានដើមកំណើតអាហ្វ្រិក បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Real Madrid

ក្លឹបអធិរាជស Real Madrid គឺជាក្លឹបបាល់ទាត់ដ៏ធំ និងជោគជ័យបំផុតមួយនៅក្នុងពិភពលោក។ Real Madrid ត្រូវបានទទួលស្គាល់ជាទូទៅថា ជាក្លឹបដែលមានឈាមជ័រជាអ្នកលើកពាន UCL ដែលមានកីឡាករល្បីៗជាច្រើន និងប្រវត្តិដ៏អស្ចារ្យរបស់ពួកគេ។ សម្រាប់ហេតុផលទាំងនេះ ទើបធ្វើអោយកីឡាករភាគច្រើន ចង់ពាក់អាវរបស់ក្លឹបមួយនេះ និងចូលរួមជាមួយ Real អោយបានម្ដង ក្នុងអាជីពរបស់ពួកគេ។

ប្រហែលជាអ្នកទាំងអស់គ្នាចាំមិនភ្លេចនោះទេ កាលពីឆ្នាំ 2016, 2017, 2018 ពួកគេបានលើកពាន UCL ចំនួន៣ឆ្នាំជាប់គ្នា ដែលពុំមានក្លឹបបាល់ទាត់ណានៅអឺរ៉ុប អាចធ្វើបានឡើយ។ ចំណែករដូវកាល 2021-22 គឺជារដូវកាលដ៏ជោគជ័យមួយទៀត សម្រាប់ក្រុម Real Madrid ។ ពោលគឺពួកគេបានដណ្តើមយក La Liga មកវិញ និងបានឈ្នះពានរង្វាន់ UEFA Champions League ផងដែរ បន្ទាប់ពីផ្ដួលក្រុមខ្លាំងដូចជា PSG, Chelsea, Manchester City និង Liverpool។ ជោគជ័យ​របស់ Madrid អាច​ធ្វើទៅបាន ក៏ដោយសារសមត្ថភាព​នៃ​កីឡាករ​ដែល​ពួកគេ​ផងដែរ ដែលសុទ្ធសឹងតែជាកីឡាករដ៏មានបទពិសោធន៍។

ការក្រឡេកមើលក្រុមបច្ចុប្បន្នរបស់ពួកគេបង្ហាញថា ក្រុមម្ចាស់ជើងឯក La Liga មិនមានកីឡាករអាហ្រ្វិកណាមួយនៅក្នុងចំណាត់ថ្នាក់ Legend របស់ពួកគេទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានកីឡាករអាហ្វ្រិកមួយចំនួន ដែលមានទេពកោសល្យដ៏អស្ចារ្យមួយចំនួនផងដែរ។

ថ្ងៃនេះ Lee News ​នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់កីឡាករ Real Madrid ៦​រូប ​ដែល​មាន​ដើម​កំណើត​អាហ្វ្រិក៖

1.Ferland Mendy

កីឡាករ​ម្នាក់ ​ដែល​ជា​ចំណែកដ៏សំខាន់ដែលជួយអោយ Madrid ទទួល​ជោគជ័យ​ កាល​ពី​រដូវ​កាល​មុន​គឺ Ferland Mendy។ កីឡាករជម្រើសជាតិបារាំង បានជំនួសដំណែង Marcelo ជាខ្សែការពារឆ្វេងជម្រើសដំបូងរបស់ក្លឹប ដោយបានបង្ហាញខ្លួន 35 ដងក្នុងការប្រកួតទាំងអស់ ។

Mendy កើត​នៅ​ប្រទេស​បារាំង ប៉ុន្តែ​មាន​ដើម​កំណើត​មក​ពី​ប្រទេស​សេណេហ្គាល់។ កីឡាកររូបនេះ គឺជាបងប្អូនជីដូនមួយរបស់អ្នកចាំទី Eduoard Mendy របស់ Chelsea ។ កីឡាករវ័យ 27 ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងឆ្នាំ 2017 ហើយបានចូលលេងចំនួន 7 ដង សម្រាប់ក្រុមមាន់គោកបារាំង។

Mendy បានបង្ហាញខ្លួនសរុប 105 ប្រកួតឱ្យ ក្រុមស្ដេចស Real Madrid ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 9 ដង។

2.Antonio Rudiger

Antonio Rudiger គឺជាកីឡាករចំណូលថ្មីរបស់ Madrid ។ កីឡាកររូបនេះ បានចូលរួមជាមួយក្លឹប ដោយមិនគិតថ្លៃផ្ទេរពី Chelsea នៅរដូវក្តៅនេះ។ Rudiger នឹងសង្ឃឹមថា នឹងបង្កើតភាពជាដៃគូដ៏ល្អជាមួយ Eder Militao និង David Alaba ដែលជាបេះដូងនៃខ្សែការពាររបស់ Real Madrid ។

អតីតតារាឆ្នើមរបស់ Chelsea រូបនេះ មានដើមកំណើតនៅ Sierra-Leonean ដែលជាប្រទេសមួយនៅអាហ្វ្រិកខាងលិច ប៉ុន្តែចូលលេងឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់។ គាត់ត្រូវបានគេប្រទះឃើញជាមួយនឹងទង់ជាតិសៀរ៉ាឡេអូន ក្នុងព្រឹត្តិការណ៍ជាច្រើន។ Rudiger ក៏ធ្លាប់ទទួលបានការអប់រំនៅ Sierra Leone ផងដែរ។

សព្វថ្ងៃ Rudiger គឺជាសមាជិកដ៏សំខាន់នៃក្រុមជម្រើសជាតិអាល្លឺម៉ង់ បច្ចុប្បន្នក្រោមការដឹកនាំរបស់ Hansi Flick ។ កីឡាករវ័យ 30 ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាលក្ខណៈអន្តរជាតិជាលើកដំបូងក្នុងឆ្នាំ 2014 ។ គាត់គឺជាផ្នែកនៃក្រុមអាល្លឺម៉ង់ ដែលបានឈ្នះពានរង្វាន់ FIFA Confederations Cup ឆ្នាំ 2017 ។

3.David Alaba

Alaba បានចូលរួមជាមួយ Real Madrid កាលពីរដូវក្តៅមុនពី Bayern Munich ។ រដូវ​កាល​ដំបូង​របស់​គេ​ក្នុង​ប្រទេស​អេស្ប៉ាញ ​គឺ​ទទួលបានជោគជ័យខ្លាំងណាស់។ កីឡាកររូបនេះ បានបង្កើតភាពជាដៃគូលេចធ្លោជាមួយ Militao ដោយជួយក្លឹបឈ្នះ La Liga និង Champions League ។

Alaba កើតនៅទីក្រុង Vienna ពីឪពុកជនជាតិនីហ្សេរីយ៉ា និងម្តាយហ្វីលីពីន។ នេះបានធ្វើឱ្យគាត់ មានសិទ្ធិលេងតំណាងឱ្យប្រទេសនីហ្សេរីយ៉ា ហ្វីលីពីន ឬអូទ្រីស។ យ៉ាងណាមិញ គាត់បានជ្រើសរើសប្រទេសកំណើតរបស់គាត់គឺ អូទ្រីស។​

កីឡាករវ័យ 29 ឆ្នាំរូបនេះ បានក្លាយជាសមាជិកដ៏សំខាន់នៃក្រុមជម្រើសជាតិអូទ្រីស ចាប់តាំងពីឆ្នាំ 2005 ។ គាត់បានធ្វើជាប្រធានក្រុមអូទ្រីស នៅពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ 2020 និងបានបង្ហាញខ្លួន 94 ដងសម្រាប់ក្រុមជម្រើសជាតិ។

5.Eduardo Camavinga

Real Madrid បានចុះហត្ថលេខាលើ Camavinga កាលពីរដូវក្តៅមុន ពីក្លឹបបារាំង Rennes ។ ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​ត្រូវ​បាន​គេ​នាំ​ចូល​ ដើម្បី​បន្ថែម​ភាព​ស៊ី​ជម្រៅ​ដល់​ផ្នែក​ខ្សែ​បម្រើ​របស់ Carlo Ancelotti។

វត្តមានរបស់ Toni Kross, Luka Modric និង Casemiro មានន័យថា Camavinga នឹងតែងតែលេងជម្រើសទីពីរ។ យ៉ាង​ណា​មិញ យុវជនរូបនេះ ​បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 40 ប្រកួត​ កាល​ពី​រដូវ​កាល​មុន ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់ និង Assist ពីរ​គ្រាប់។

Camavinga កើតនៅក្នុងជំរុំជនភៀសខ្លួននៅប្រទេសអង់ហ្គោឡា។ គ្រួសារ​របស់គេ ​ បាន​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​បារាំង​ ពេល​គេ​មាន​អាយុ​ពីរ​ឆ្នាំ។ នៅឆ្នាំ 2019 កីឡាករអាយុ 19 ឆ្នាំរូបនេះ បានក្លាយជាពលរដ្ឋបារាំង។ 10 ខែក្រោយមក គេបានបង្ហាញខ្លួនជាអន្តរជាតិដំបូងរបស់ខ្លួន ដែលមានអាយុ 17 ឆ្នាំ។

Camavinga ជា​កីឡាករ​ក្មេង​បំផុត​ ដែល​លេង​ និង​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង ចាប់​តាំង​ពី​ឆ្នាំ​១៩១៤​មក។

5.Aurelien Tchouameni

Aurelien Tchouameni គឺជាកីឡាករថ្មីបំផុត ដែលបានចូលរួមជាមួយក្រុមនៅ Santiago Bernabeu ។ Real Madrid ត្រូវបង់ប្រាក់ឱ្យ Monaco ចំនួន 80 លានអឺរ៉ូ ដើម្បីទទួលបានខ្សែបម្រើរូបនេះ។

Tchoumeni មានដើមកំណើតមកពីប្រទេសកាមេរូន ទោះបីជាគេលេងឱ្យក្រុមជម្រើសជាតិបារាំងក៏ដោយ។ កីឡាករវ័យ 22 ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ 2021។ យុវជនរូបនេះ បានស៊ុតបញ្ចូលទីបានតែម្តងគត់ ក្នុងការបង្ហាញខ្លួន 12 ដង សម្រាប់ក្រុមមាន់គោក។

6.Karim Benzema

ភាពជោគជ័យរបស់ Real Madrid ក្នុងរដូវកាលថ្មីនេះ មិនអាចកើតឡើងបានទេ បើមិនមានវត្តមានរបស់ខ្សែប្រយុទ្ធចាស់វស្សារ Karim Benzema ។ កីឡាកររូបនេះ គឺជាគ្រាប់ពេជ្ររបស់ក្លឹបស្ដេចស។ Benzema បានបញ្ចប់រដូវកាលមុន ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទាំងនៅ La Liga និង UEFA Champions League ។

ខ្សែប្រយុទ្ធវ័យ 34 ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន 44 គ្រាប់ និង assists 13 ដងក្នុងការបង្ហាញខ្លួន 46 ដងកាលពីរដូវកាលមុន។ Benzema គឺជាកីឡាករ ដែលមានភាគរយខ្ពស់បំផុតក្នុងការឈ្នះ Ballon d'Or ឆ្នាំ 2022 ដោយសារការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់គេក្នុងរដូវកាល 2021-22នេះ។​

Benzema កើតនៅ Lyon ប៉ុន្តែឪពុកម្តាយរបស់គេជាជនជាតិអាល់ហ្សេរី។ គេបានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួន សម្រាប់ប្រទេសបារាំងក្នុងឆ្នាំ 2007 និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតទី 5 គ្រប់ពេលវេលារបស់ប្រទេសផងដែរ។ យ៉ាងណាមិញ Benzema ត្រូវបានបណ្តេញចេញពីក្រុមជម្រើសជាតិ ក្នុងឆ្នាំ២០១៥ បន្ទាប់ពីមានរឿងអាស្រូវជាសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរបស់អធិរាជសរូបនេះ បានត្រលប់មកវិញនៅឆ្នាំ 2021 មុនពេលការប្រកួតជើងឯកអឺរ៉ុប៕

ដោយ៖ វុទ្ធី

សូមបញ្ចេញមតិនៅទីនេះ




សូមគោរពទៅតាម គោលការណ៍មួយនេះ


អត្ថបទទាក់ទង

ក្លិបអ្នកមានសម័យថ្មី ISI ដង្កោសែនជ័យ នាំចូលកីឡាករ ចំណូលថ្មី ១០នាក់ ត្រៀម League Cup ២០២៣

ក្លិបបាល់ទាត់ អាយ អេស អាយដង្កោសែនជ័យ ក្រោមការដឹកនាំរបស់ លោក John Botioba បានប្រកាសនាំចូលកីឡាករទី១០ គឺខ្សែប្រយុទ្ធ សារី តៃម៉ូ អតីតយុវជនបឹងកេត និងកីឡាកររបស់កោះកុងអេហ្វស៊ី ត្រៀមសម្រាប់ពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣។ កីឡាករចំណូលទាំង១០រូបរបស់ អាយ អេស អាយដង្កោសែនជ័យ៖ NDONGO LOUIS WILLY SAMURA UMARU លី មីហ្សាន ហេង ប៉ោឡេង ជា ច័ន្ទដារ៉ា រ៉េត កាត្តាមី កែវ សារ៉ាត់ ត្រាយ វិចិត្រ YANAGIDATE KAZU សារី តៃម៉ូ ក្រៅពីការនាំចូលកីឡាករ ពេលនេះក្លិប ក៏បានបន្តកុងត្រាថ្មីជាមួយកីឡាករ ធួរ គាសេង, ប្រាក់ សុវណ្ណពិសិដ្ឋ, COULIBALY ABDEL KADER, ដោ រ៉ូហ៉្សាន់, ឌុច សុភា, អេល តហៀត, ឆេង​ ចាន់ថា, ចាន់ ហួង, អ៊ុន សុទ្ធរិទ្ធ, យ៉ា ម៉ាត់, សុន សុវណ្ណរទ្ធី និង កែម វ៉ាន់ដា។ គួរឲ្យដឹងថា ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ស្ថិតនៅពូល B នៃពានរង្វាន់ Cambodian League Cup 2023 ជាមួយ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, ណាហ្គាវើលដ៍, នគរបាលជាតិ, សូលទីឡូអង្គរ ខណ:ពូល A មានក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ វិសាខា, បឹងកេត, , Tiffy Army FC, អគ្គិសនីកម្ពុជា, កោះកុង និង ព្រៃវែង ខណ:ពូល B មាន ៕
ច័ន្ទ , 30 មករា 2023 12 អ្នកទស្សនា 6 ម៉ោងកន្លងទៅ

សិង្ហបុរី សាកល្បងប្រើប្រាស់ VAR មុនលីគកំពូលរបស់ខ្លួនចាប់ផ្តើម

បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានប្រកាសថា នឹងរៀបចំប្រើប្រាស់វីដេអូជំនួយការអាជ្ញាកណ្ដាល (VAR) នៅក្នុងការប្រកួតបាល់ទាត់លីគកំពូល Singapore Premier League រដូវកាល ២០២៣ ដែលគ្រោងនឹងចាប់នៅថ្ងៃទី២៤ ខែកុម្ភ: ខាងមុខនេះ។ ពេលនេះ ពួកគេចាប់ផ្តើមសាកល្បងប្រើប្រាស់ VAR ហើយក្នុងជំនួបមិត្តភាពការប្រកួតក្នុងស្រុក, បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃចុងក្រោយដោយស្ថាប័នគ្រប់គ្រងពិភពលោក FIFA ហើយត្រូវបានផ្តល់ភ្លើងខៀវ ដែលធ្វើឱ្យប្រទេសសិង្ហបុរី ក្លាយជាប្រទេសទី៣ នៅក្នុងតំបន់អាស៊ាន ប្រើប្រាស់បច្ចេកវិទ្យាទំនើបមួយនេះ។ នាយកផ្នែកអាជ្ញាកណ្ដាលបាល់ទាត់ប្រចាំសហព័ន្ធ លោក Nazeer Hussain បានថ្លែងអំណរគុណដល់ក្រុមអាជ្ញាកណ្ដាល និងមន្រ្តីរបស់សហព័ន្ធ ដែលរួមគ្នារហូតទទួលបានលទ្ធផលជាផ្លែផ្កានេះឡើង។ ប្រទេសសិង្ហបុរី មានអាជ្ញាកណ្តាលម្នាក់បានបង្ហាញខ្លួនជាមន្រ្តីអាជ្ញាកណ្ដាលផ្នែក VAR ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នៅប្រទេសជប៉ុន កន្លងទៅ ហើយលោកក៏មានឈ្មោះចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក World Cup ២០២២ នៅប្រទេសកាតា ផងដែរ។ ពានរង្វាន់លីគកំពូលសិង្ហបុរី មានសមាជិកចំនួន៨ក្រុម ខណៈប្រទេសអាស៊ានមួយនេះមានកូតា ទាំងក្នុងពានរង្វាន់ AFC Champions League និងពានរង្វាន់ AFC Cup ផងដែរ។ ដូច្នេះប្រទេសទាំង៣ ក្នុងតំបន់អាស៊ាន ដែលត្រូវប្រើប្រាស់ VAR ក្នុងការប្រកួតបាល់ទាត់នៅលីគកំពូលរបស់ខ្លួន មានលីគកំពូលប្រទេសថៃ លីគកំពូលប្រទេសវៀតណាម និង លីគកំពូលប្រទេសសិង្ហបុរី៕
ច័ន្ទ , 30 មករា 2023 12 អ្នកទស្សនា 7 ម៉ោងកន្លងទៅ

ទីបំផុត! បែកធ្លាយមូលហេតុ Ronaldo ចែកផ្លូវជាមួយភ្នាក់ងារលោក Jorge Mendes

កាលពីដើមខែមករា Cristiano Ronaldo និងភ្នាក់ងារគឺលោក Jorge Mendes បានសម្រេចចែកផ្លូវគ្នា ដោយសារការមិនចុះសម្រុងគ្នាលើទិសដៅថ្មីរបស់ CR7 ខណៈមូលហេតុនៃការចែកផ្លូវនោះ មិនបានទម្លាយឲ្យដឹងច្បាស់នោះទេ។ ក៏ប៉ុន្តែពេលនេះអ្វីៗកាន់តែច្បាស់នៅពេលដែលកាសែត El Mundo បានសរសេរថា កីឡាករវ័យ ៣៧ឆ្នាំ Ronaldo បានផ្ញើ "ឱសានវាទ" ទៅ លោក Mendes ជាមួយនឹងខ្លឹមសារថា "ផ្តល់ឲ្យខ្ញុំទៅ Chelsea ឬ Bayern ឬយើងឈប់នៅទីនេះ!"។ ដូច្នេះមានន័យថា ការចែកផ្លូវរបស់ពួកគេទាំងពីរ គឺដោយសារមូលហេតុនេះ។ ជាការពិតណាស់ ថ្វីដ្បិតតែមានទេពកោសល្យ និងកេរ្តិ៍ឈ្មោះក៏ដោយ ក៏ភ្នាក់ងារដ៏ល្បីមួយនេះ មិនអាចធ្វើឲ្យ Ronaldo ពេញចិត្តឡើយ។ លោក Mendes ជឿជាក់ថា មានតែ Al-Nassr ទេ ដែលអាចបំពេញតម្រូវការប្រាក់ខែរបស់ Ronaldo ខណៈដែលខ្សែប្រយុទ្ធវ័យ 37 ឆ្នាំខ្លួនឯង នៅតែមានទំនុកចិត្តថា ខ្លួននៅតែទាក់ទាញក្លឹបធំៗជាច្រើននៅអឺរ៉ុប។ គួររម្លឹកថា លោក Mendes គឺជាភ្នាក់ងាររបស់ Ronaldo តាំងពីចាកពីចេញ Sporting Lisbon ទៅចូលរួមជាមួយ Man United ក្នុងឆ្នាំ ២០០៣ ដោយបានរួមចំណែក យ៉ាងច្រើនដល់ការចរចាកិច្ចសន្យារបស់ CR7៕
ពុធ , 25 មករា 2023 19 អ្នកទស្សនា 5 ថ្ងៃកន្លងទៅ

មនុស្ស៨នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីអបអរជ័យជម្នះរបស់ Arsenal លើ Man United ៣-២ ដោយគ្មានការអនុញ្ញាត

យោងតាម BBC បានចុះផ្សាយថា មានអ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal ៨នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុង Jinja នៃប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីអបអរជ័យជម្នះ ៣-២ របស់ក្លិបលើក្រុម Manchester United ក្នុងក្របខ័ណ្ឌ English Premier League កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ អ្នកគាំទ្រមួយក្រុម បានពាក់អាវ Arsenal ហើយកាន់ពានជានិមិត្តរូប ខណៈប៉ូលិសបាននិយាយថា ពួកគេមិនមានការអនុញ្ញាតឲ្យធ្វើពិធីដង្ហែ ដែលជាបទល្មើសសណ្ដាប់ធ្នាប់សាធារណៈ។ អ្នកគាំទ្រក្រុមកាំភ្លើងធំ បានធ្វើដំណើរតាមក្បួនរថយន្តចំនួន ៥ គ្រឿង កាលពីព្រឹកថ្ងៃច័ន្ទ នៅពេលដែលពួកគេត្រូវបានរារាំង ដោយប៉ូលិស។ ម្នាក់ក្នុងចំណោមពួកគេ បានកាន់ពានដែលពួកគេបានទិញនៅហាងក្នុងស្រុកមួយ។ អ្នកគាំទ្រម្នាក់ទៀត ឈ្មោះ Baker Kasule ត្រូវបានដកស្រង់សម្ដីដោយគេហទំព័រព័ត៌មាន Daily Monitor ក្នុងស្រុកថា៖« ខ្ញុំមិនដឹងថា យើងបានធ្វើអ្វីខុសនោះទេ ប៉ុន្តែយើងគ្រាន់តែអបអរជ័យជម្នះរបស់យើងលើគូប្រជែង Manchester United»។ ជ័យជំនះលើក្រុមបិសាចក្រហម បានផ្ដល់ឲ្យក្រុមកាំភ្លើងធំ មាន៥០ពិន្ទុ ឈរកំពូលតារាង ដោយផ្ដល់ក្ដីសង្ឃឹមដល់អ្នកគាំទ្រជុំវិញពិភពលោក ថា ក្លិបអាចបញ្ចប់ការរង់ចាំរយៈពេល ១៩ឆ្នាំ របស់ខ្លួន ដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ English Premier League៕
ពុធ , 25 មករា 2023 11 អ្នកទស្សនា 5 ថ្ងៃកន្លងទៅ

សមាជិកលីគកំពូលម៉ាឡេស៊ី ត្រៀមប្រកួតមិត្តភាពទល់នឹង ណាហ្គាវើលដ៍ និងភ្នំពេញក្រោន

យោងតាមបញ្ជាក់របស់គេហទំព័រ Smart RSN Stadium នៅព្រឹកថ្ងៃទី២៥ ខែមករា នេះបានឲ្យដឹងថា ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយ Kuching City FC សមាជិកលីគកំពូលម៉ាឡេស៊ី នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ (Close door match – ប្រកួតបិទទ្វារ) ក្នុងកីឡដ្ឋាន Smart RSN។ ខណ:ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក៏ត្រៀមប្រកួតមិត្តភាពអន្តរជាតិផ្លាស់ប្តូរបច្ចេកទេស ជាមួយក្លិបបាល់ទាត់ Kuching City FC របស់ប្រទេសម៉ាឡេស៊ី ដូចគ្នា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០នាទីយប់។ គួរដឹងថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកួតស្មើ ១-១ ទល់នឹង ISI ដង្កោសែនជ័យ នៅកីឡដ្ឋាន Smart RSN ក្នុងជំនួបមិត្តភាព៕
ពុធ , 25 មករា 2023 8 អ្នកទស្សនា 5 ថ្ងៃកន្លងទៅ

អត្ថបទពេញនិយម

អត្ថបទថ្មី