លី ម៉ារីណា រៀបការជិត ១០ ឆ្នាំ មិនចុះអេតាស៊ីវិល ចុងក្រោយចជួបរឿងខកចិត្ត ស្ទើក្អួតឈាម
ភ្នំពេញ ៖ ក្រោយបែកធ្លាយរឿងលែងលះ និងប្តឹងផ្តល់ទ្រព្យសម្បត្តិ ស្រាប់តែបែកធ្លាយ លី ម៉ារីណា រៀបការជិត ១០ ឆ្នាំហើយ តែមិនបានចុះអេតាស៊ីវិលទៅវិញ ។
ជួបជាមួយតារាសម្តែង លី ម៉ារីណា នៅក្នុងពិធីខួបកំណើតរបស់តារាកំប្លែង ម៉ាដូណា កាលពីយប់មិញនេះ លី ម៉ារីណា បានទទួលស្គាល់ថា ខ្លួនពិតជាមិនបានចុះអេតាស៊ីវិលយ៉ាងពិតប្រាកដមែន ដោយសារគិតថា មិនសំខាន់ ។
ជាមួយនិងចម្លើយបែបនេះបានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងស្ទើតែមិនជឿថា រៀបការ ជិត ១០ ឆ្នាំ ថែមទាំងទទួលបានចំណងដៃកូនប្រុសម្នាក់ តែ លី ម៉ារីណា បែរជាមិនខ្វល់ពីរឿងអេតាស៊ីវិលដូចជាគូស្វាមីភរិយាដទៃទៀត ។
មកទល់ពេលនេះ លី ម៉ារីណា នៅតែទទូចសុំឱ្យអតីតស្វាមីខ្លួន យកទ្រព្យសម្បត្តិដែលជាកម្លាំងញើសឈាមយកមកឱ្យខ្លួនវិញ ដើម្បីនាងចិញ្ចឹមកូននិងចិញ្ចឹមជីវិត ពីព្រោះទ្រព្យទាំងនោះសុទ្ធសឹងតែ ជាទ្រព្យរបស់នាងយ៉ាងពិតប្រាកដ ។ លី ម៉ារីណា សុំមិននិយាយពីទំហំទឹកប្រាក់ និងទ្រព្យសម្បត្តិដែលអតីតស្វាមីខ្លួនបានយកទៅនោះទេ នាងបានត្រឹមតែនិយាយថា មានទាំងលុយសុទ្ធ និង គ្រឿងអលង្ការ ដែលជាចំនួនច្រើនគួរសមសម្រាប់នាង ។
ពេលនេះ លី ម៉ារីណា ចាប់ផ្តើមទទួលការងារសិល្បៈឡើងវិញហើយ ក្រោយពីអាក់ខានមួយរយៈ នាងប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ព្រមទាំងឡាយលក់ផលិតផលនានា ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងកកូនប្រុសជាទីស្រឡាញ់ ៕ អាលីហ្សា
សូមបញ្ចេញមតិនៅទីនេះ