West Ham ចុះហត្ថលេខាលើខ្សែការពារសំខាន់ពី Rennes
ក្លិបញញួរដែក West Ham United បានចុះហត្ថលេខាលើខ្សែការពារ Nayef Aguerd ពីក្លិប Rennes ក្នុងក្របខ័ណ្ឌ Ligue 1 ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ។ នេះបើតាមក្លិបនៅ Premier League បានប្រកាស នៅថ្ងៃអង្គារនេះ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បាននិយាយថា West Ham បានបង់ប្រាក់ឱ្យ Rennes 30 លានផោន (36.73 លានដុល្លារ) រួមទាំងការបន្ថែមផ្សេងៗ សម្រាប់កីឡាករ Aguerd វ័យ 26 ឆ្នាំ។
Nayef Aguerd បាននិយាយថា "West Ham គឺជាក្លឹបប្រវត្តិសាស្ត្រដ៏ចំណាស់មួយ។ ខ្ញុំបានឃើញការប្រកួតមួយចំនួនរបស់ពួកគេនៅឆ្នាំនេះ ហើយខ្ញុំបានឃើញអ្នកគាំទ្រ និងបរិយាកាសដ៏អស្ចារ្យជាច្រើន!"។
មែនទែនទៅ Aguerd គឺជាតួអង្គសំខាន់ សម្រាប់ Rennes កាលពីរដូវកាលមុន ដោយបានបង្ហាញខ្លួនចំនួន 40 ដងក្នុងការប្រកួតទាំងអស់ ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 ក្នុង Ligue 1 និងបានឈានដល់វគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa Conference League ផងដែរ។
ខ្សែការពារកណ្តាល ដែលបានចូលរួមជាមួយ Rennes ក្នុងឆ្នាំ 2020 មាន បានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិម៉ារ៉ុកជាលើកដំបូងក្នុងឆ្នាំ 2016 និងលែងបាន 25 ប្រកួត។
គួរបញ្ជាក់ថា West Ham បានបញ្ចប់រដូវកាល Premier League ក្នុងចំណាត់ថ្នាក់លេខ ៧ និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Europa League ផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ