រយៈពេល ជិត ២ឆ្នាំ បាត់មុខពីសង្វៀន លី ភា បង្ហាញមុខថ្មី
ភ្នំពេញ៖ អ្នកលេងកែងខ្លី គាស់ចាក់ៗ និងក្បាច់ឱបឡើងជង្គង់ កីឡាករ លី ភា បានវិលចូលសង្វៀនជាថ្មី ក្រោយខកខានជិត ២ឆ្នាំមកនេះ ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលផងដែរ ស្របពេលដែលទីផ្សារតម្រូវការកីឡាករវៃតាមសង្វៀន កាន់តែច្រើនឡើង ។
កីឡាករខ្លាំង ជាម៉ូយរបស់សង្វៀន ដែលចំណុចនេះបណ្តាក្លិបផ្សេងៗគួរតែពង្រីកសមត្ថភាពសិស្សរបស់ខ្លួន ទៅតាមខ្សែបន្ទាត់ ដែលស្ថានីយ៍ចង់បាន នោះមានន័យថា វានឹងក្លាយជាតម្រូវការទីផ្សារដ៏ចាំបាច់ ។
លី ភា ប្រហែលជាអស់ស្រែធ្វើ ឬបានន័យថា ការប្រមូលផលបានរួចរាល់ ទើបកីឡាកររូបនេះ ចូលសង្វៀនជាថ្មី យ៉ាងក្រឡើម ដែលធ្វើឲ្យអ្នកស្នេហាគុនខ្មែរ ភ្ញាក់ព្រឺត ។
ការឡើងសង្វៀន ជាថ្មីរបស់ លី ភា ទំនងជាឡើងវៃក្នុងស្ថានីយ៍ទូរទស្សន៍មួយ ដោយតម្រូវវៃ ៩នាទី ហើយឱកាសវៃនេះ នឹងជួបថៃច្រើនជាង ក៏ព្រោះតែតាំងពីដើមទី កីឡាកររូបេះ ប្រកាន់ជំហរមិនវៃខ្មែរគ្នាឯង បើសិនជាវៃជាមួយបរទេស កីឡាកររូបនេះមិនញញើតវៃ៕
សូមបញ្ចេញមតិនៅទីនេះ