ពុធ , 22 មិថុនា 2022
លឺថា PSG រកបានគ្រូបង្វឹកថ្មីហើយ នៅឡើយមិនទាន់ប្រកាស
កាសែតកីឡា L'Equipe កាលពីថ្ងៃអង្គារ បានរាយការណ៍ថា លោក Christophe Galtier នឹងចូលកាន់តំណែងនៅ PSG ប៉ុន្តែថាការប្រកាសនៃការតែងតាំងរបស់លោក នឹងត្រូវរង់ចាំរហូតដល់ការចាកចេញរបស់គ្រូ បង្វឹកសញ្ជាតិអាហ្សង់ទីន លោក Pochettino ត្រូវបានបញ្ចប់។
ប្រធានក្លឹប Paris St Germain លោក Nasser al-Khelaifi បាននិយាយថា លោកបាន ពិភាក្សាជាមួយ Nice ដើម្បីយកគ្រូបង្វឹក Christophe Galtier ជំនួសលោក Mauricio Pochettino នៅក្លឹបជើងឯកបារាំង។
លោក Qatar Al-Khelaifi បានប្រាប់ Le Parisien ក្នុងបទសម្ភាសន៍លម្អិតមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារថា "យើងមានបញ្ជីជ្រើសរើសគ្រូបង្វឹកមួយរូប យើងកំពុងពិភាក្សាជាមួយ Nice ហើយនេះមិនមែនជារឿងត្រូវលាក់បាំងទេ" ។
លោក Christophe Galtier បានចូលរួមជាមួយ Nice នៅមុនរដូវកាលមុន ដោយបានដឹកនាំអតីតក្លឹប Lille ឱ្យឈ្នះពានរង្វាន់ Ligue 1 ជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីឆ្នាំ 2011 ក្នុងយុទ្ធនាការមុន។
គួរបញ្ជាក់ថា អ្នកចាត់ការបច្ចុប្បន្នលោក Pochettino ដែលត្រូវបានតែងតាំងកាលពី 18 ខែមុន បានរងសម្ពាធ ដោយមិនបានជួយ PSG ឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន បន្ទាប់ពីពួកគេបានធ្លាក់ត្រឹមវគ្គ 16 ក្រុមចុងក្រោយ៕
សូមបញ្ចេញមតិនៅទីនេះ