វីរៈបុរសអាល្លឺម៉ង់ ដែលស៊ុតចុងម៉ោង ជួយឥន្រ្ទីដែកលើកពាន Word Cup 2014 សម្រេចចូលរួមជាមួយ Frankfurt
អតីតកីឡាករជម្រើសជាតិអាឡឺម៉ង់ Mario Goetze បានចូលរួមជាមួយក្រុម Eintracht Frankfurt ដែលជាម្ចាស់ជើងឯក Europa League ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ ដោយត្រលប់ទៅ Bundesliga វិញ បន្ទាប់ពីចាយពេល 2 ឆ្នាំនៅក្លឹប PSV Eindhoven របស់ប្រទេសហូឡង់។
ខ្សែបម្រើប្រយុទ្ធដែលស៊ុតបញ្ចូលទីបានគ្រាប់ជ័យជម្នះរបស់អាល្លឺម៉ង់ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2014 ជាមួយអាហ្សង់ទីន បានបង្ហាញទម្រង់លេងល្អរបស់គាត់ឡើងវិញ នៅក្លឹបហូឡង់ បន្ទាប់ពីការផ្ទេរពី Borussia Dortmund ឆ្នាំ 2020 ។
កីឡាករជើងចាស់ Mario Goetze បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ Eintracht ថា "ក្លឹបនេះបានបង្កើតការរីកចំរើនមិនធម្មតា ហើយបានដើរលើផ្លូវដ៏មានមហិច្ឆតា និងគួរឱ្យចាប់អារម្មណ៍ ដែលខ្ញុំអាចទៅជាមួយគ្នាបាន ហើយខ្ញុំទន្ទឹងរង់ចាំការត្រឡប់មកវិញរបស់ខ្ញុំនៅក្នុង Bundesliga" ។
កីឡាករវ័យ 30 ឆ្នាំ បានចាប់ផ្តើមអាជីពរបស់ខ្លួននៅ Dortmund មុនពេលចូលរួមជាមួយក្លឹប Bayern Munich ក្នុងរយៈពេល 3 ឆ្នាំ ពោលគឺក្នុងឆ្នាំ 2013 ហើយ បន្ទាប់មកត្រលប់ទៅ Dortmund វិញ។ Goetze ធ្លាប់ឈ្នះជើងឯកលីកកំពូលអាឡឺម៉ង់សរុបចំនួន 5 ដង។
គួរបញ្ជាក់ថា លីគកំពូលអាល្លឺម៉ង់ Bundesliga នឹងចាប់ផ្តើមនៅថ្ងៃទី 5 ខែសីហា ដោយ Eintracht Frankfurt នឹងទទួលម្ចាស់ជើងឯក FC Bayern Munich៕
សូមបញ្ចេញមតិនៅទីនេះ