ព្រហស្បតិ៍ , 23 មិថុនា 2022
សហព័ន្ធ គួរលៃលក ថវិកាបានពីសង្វៀនផ្សេងៗ ធ្វើកម្មវិធីប្រដាល់ថ្នាលគុនខ្មែរ ដើម្បីបណ្តុះអ្នកបន្តវេន កុំនៅដេកធ្មឹងចឹង!
ភ្នំពេញ៖ ឬស្សីធំធាត់ ឡើងធំដើមខ្ពស់ ក៏ព្រោះវាមានប្រភពរបស់វា ដែលកើតចេញពីទំពាំង ដូចគ្នានេះដែរ គុនខ្មែរ ដើម្បីបានភាពល្បីល្បាញ ក៏គួរតែព្យាយាមបង្កើតកម្មវិធីថ្នាលគុនខ្មែរឲ្យបានជាប្រចាំ ទើបអាចធ្វើឲ្យគុនខ្មែរខ្លាំងក្លា បាន ។
មកដល់ចំណុចនេះ អ្នកតាមដានស្នេហាគុនខ្មែរ ចង់ឃើញសង្វៀនថ្នាលគុនខ្មែរ កើតឡើងជាប្រចាំ ដែលជាការផ្តល់ឱកាសឲ្យក្មេងៗ ជំនាន់ក្រោយ ដកស្រង់បទពិសោធន៍ នឹងបន្តធ្វើការកម្មវិធីវៃ ដណ្តើមប្រាក់លានជាដើម ក្នុងន័យជំរុញ ឲ្យបណ្តាក្លិបបង្រៀន ហ្វឹកហាត់ជំហរ និងក្បាច់ ឲ្យបាន ត្រឹមត្រូវ ដើម្បីត្រៀមប្រកួតផងដែរ ។
មានការលើកឡើងពីអ្នកគាំទ្ររបស់គុនខ្មែរជាច្រើនបានលើកឡើងថា សហព័ន្ធទទួលបានថវិកាពីសង្វៀនគុនខ្មែរប្រចាំសប្តាហ៍ និងរាល់ខែច្រើន គួរតែលៃលក បង្កើតសង្វៀនឲ្យខានតែបានសម្រាប់បណ្តុះបណ្តាលពន្លកគុនខ្មែរ ឲ្យខានតែបាន កុំដល់ថ្នាក់មិនគិតគូ ពីមួយជំនាន់ហើយ មួយជំនាន់ទៀត ។ ការដេកធ្មឹង មិនខ្វល់ ដោយមិនលៃលក បង្កើតសង្វៀន វាហាក់បង្ហាញពី ភាពអសមត្ថភាពក្នុងការដឹកនាំ គុនខ្មែរ នឹងមិនអាចធ្វើឲ្យគុនខ្មែរបានល្បីនោះទេ ដូច្នេះ គួរតែបើកភ្នែកផង កុំដល់ថ្នាក់ពឹងទៅលើបណ្តាក្លិបច្រើនពេក៕
សូមបញ្ចេញមតិនៅទីនេះ