Rooney លាលែងពីតំណែងជាគ្រូបង្វឹក Derby County បន្ទាប់ពីដឹកនាំបាន ១៨ខែ
អតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Wayne Rooney បានលាលែងពីដំណែងជាអ្នកចាត់ការទូទៅនៅ Derby County ដែលជាក្លឹបនៅ League One។
Derby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ថ្ងៃនេះ Wayne Rooney បានជូនដំណឹងដល់ក្លឹបបាល់ទាត់ Derby County ថា លោកមានបំណងចង់សម្រាកពីតួនាទីរបស់លោកក្នុងនាមជាអ្នកចាត់ការក្រុម" ។
ជាមួយគ្នានេះ Rooney ក៏បាននិយាយផងដែរថា "ថ្ងៃនេះខ្ញុំបានជួបជាមួយអ្នកគ្រប់គ្រង ដើម្បីជូនដំណឹងដល់ពួកគេអំពីការសម្រេចចិត្តរបស់ខ្ញុំថា វាដល់ពេលហើយសម្រាប់ខ្ញុំក្នុងការចាកចេញពីក្លឹប។ មែនទែនទៅ ពួកគេបានព្យាយាមយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានសម្រេចចិត្តរួចហើយ។ពេលវេលារបស់ខ្ញុំនៅក្លឹបគឺជាអារម្មណ៍រំជើបរំជួល ទាំងល្អ និងមិនល្អ ប៉ុន្តែខ្ញុំត្រូវតែនិយាយថា ខ្ញុំរីករាយនឹងការប្រកួតប្រជែង"។
អតីតប្រធានក្រុមអង់គ្លេស ដែលបានលេងឱ្យ Derby មួយរយៈខ្លីមុនពេលក្លាយជាអ្នកចាត់ការរបស់ពួកគេក្នុងខែមករាឆ្នាំ 2021 បានបន្ថែមថា លោកសង្ឃឹមថា ក្លឹបនឹងត្រូវបាន "ដឹកនាំដោយអ្នកអ្នកចាត់ការផ្សេង ដែលមានថាមពល និងមិនប៉ះពាល់ដល់ព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងរយៈពេល 18 ខែចុងក្រោយនេះ"។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់ Rooney រដូវកាលនេះ ក្រុម Derby មានត្រឹមតែ 21 ពិន្ទុប៉ុណ្ណោះ ហើយពួកគេបានបំពានច្បាប់ហិរញ្ញវត្ថុកាលពីរដូវកាលមុន ដែលនៅទីបំផុតធ្វើអោយក្រុមធ្លាក់ចេញពីក្របខ័ណ្ឌ Championship ៕
សូមបញ្ចេញមតិនៅទីនេះ