ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ប្រកាសនាំចូលខ្សែប្រយុទ្ធ Dicko Ibrahim Abou ជនជាតិកូតឌីវ័រ
នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ប្រកាសនាំចូលខ្សែប្រយុទ្ធចំណូលថ្មី DICKO IBRAHIM ABOU ជនជាតិកូតឌីវ័រ ត្រៀមសម្រាប់ចូលរួមប្រកួតពានរង្វាន់លីគលំដាប់ទី២កម្ពុជា។
ខ្សែប្រយុទ្ធ DICKO IBRAHIM ABOU វ័យ២៣ឆ្នាំ ជំនាញជើងស្តាំ កម្ពស់១.៧៨ម៉ែត្រ ជនជាតិកូតឌីវ័រ ដែលកន្លងមកគេធ្លាប់ប្រកបអាជីពនៅលីគកំពូលរបស់ប្រទេសថៃ លីគកំពូលបង់ក្លាដែស ,លីគនៅប្រទេសហ្គាណា និងក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC នៅដើមរដូវកាលថ្មីឆ្នាំ២០២២ មុនយល់ព្រមចូលរួមជាមួយ ISI ដង្កោសែនជ័យ។
នៅរសៀលនេះក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ នឹងធ្វើដំណើរទៅកាន់ទីលានវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ដើម្បីប្រកួតជាមួយ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ៣:៤៥នាទី ពានរង្វាន់ជម្រើសជើងឯកកម្ពុជាលីគ២ ឆ្នាំ២០២២ សប្តាហ៍ទី៨៕
សូមបញ្ចេញមតិនៅទីនេះ