ទីបំផុតលោក នៅ ស៊ីនឿន ដាច់ចិត្តចេញទៅ អាមេរិក តាមភរិយាហើយ !
ភ្នំពេញ៖ ពេលរៀបការរួចកាលពីថ្ងៃទី២២ធ្នូ ឆ្នាំ២០២១ លោក នៅ ស៊ីនឿន មិនដាច់ចិត្តចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមភរិយារបស់ខ្លួនអ្នកនាង សោម ដូមូនិច ឡើយ ដោយសារតែលោកមានអាជីវកម្មជាច្រើននៅក្នុងស្រុក ណាមួយលោកក៏មិនដាច់ចិត្ត ពីអាជីពចម្រៀងដែរ ។
ទោះជាយ៉ាងនេះក្តី ថ្មីៗនេះ លោក នៅ ស៊ីនឿន បានបញ្ជាក់ជាថ្មីម្តងទៀតថា ពេលនេះលោកសម្រេចចិត្តចេញទៅ អាមេរិកហើយ ដើម្បីបំពេញបំណងភរិយាខ្លួន ។ ស្របពេលលោក នៅ ស៊ីនឿន សម្រេចចិត្តបំពេញបំណងភរិយាខ្លួន គឺលោកនិងភរិយាក៏មានបំណង នឹងយកកូនភ្លាមៗផងដែរ ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ។ លោក នៅ ស៊ីនឿន បន្ថែមទៀតថា ថ្វីដ្បិតលោកជូនភរិយាទៅ អាមេរិក តែលោកមិនចេញទៅរស់នៅទីនោះជាអចិត្រៃយ៍ទេ បើមានឱកាសលោកនៅតែត្រឡប់មកស្រុក កំណើតវិញ ។
ចាប់តាំងពីលោក នៅ ស៊ីនឿន រៀបការមក លោកមិនសូវខ្វល់ពីអាជីពចម្រៀងឡើយ ភាគច្រើនលោកមមាញឹកនៅក្នុងការងាររកស៊ី ជាក់ស្តែងលោកបានបោះទុនប្រាក់រាប់សែនដុល្លារដើម្បីបើកផ្ទះលំហែរមួយ នៅខេត្ត មណ្ឌលគីរី ដែលជាក្តីស្រមៃខ្លួន និងភរិយា ៕
សូមបញ្ចេញមតិនៅទីនេះ