ផ្លូវការណ៍! Gabriel Jesus យល់ព្រមលើកិច្ចសន្យារយៈពេលប្រាំឆ្នាំ ជាមួយ Arsenal
Gabriel Jesus ត្រៀមនឹងចូលរួមជាមួយកាំភ្លើងធំ Arsenal បន្ទាប់ពីយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំ។ ខ្សែប្រយុទ្ធរូបនេះនឹងផ្ទេរក្នុងតម្លៃខ្លួន៤៥លានផោន បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរ។
នាយកបច្ចេកទេសរបស់ Arsenal និងគ្រូបង្វឹក Mikel Arteta គឺជាកត្តាសំខាន់ដែល Jesus ទទួលយកសំណើរ ដើម្បីផ្លាស់ទៅកីឡដ្ឋាន Emirates ។ Arteta ធ្លាប់បានធ្វើការជាមួយនឹងខ្សែប្រយុទ្ធរូបនេះ ពេលលោកនៅជាជំនួយការគ្រូបង្វឹកនៅ Manchester City ក្រោមការដឹកនាំរបស់ Pep Guardiola។
មែនទែនទៅ ការមកដល់របស់ Erling Haaland ពី Borussia Dortmund នឹងគំរាមគំហែងឱកាសរបស់ Jesus ក្នុងការលេងជាខ្សែប្រយុទ្ធកណ្តាលនៅរដូវកាលក្រោយ ហើយគេ ត្រូវបានគេមើលឃើញថា សមនឹងមើលទៅកន្លែងផ្សេងទៀតបន្ទាប់ពីចាយពេល 5 រដូវកាលនៅទីក្រុង Manchester ។
គួរបញ្ជាក់ថា កាលពីរដូវកាលមុន Jesus បានស៊ុតបញ្ចូលទីបាន 8 គ្រាប់ ក្នុងការបង្ហាញខ្លួន 28 ប្រកួតនៅ Premier League ។ កីឡាករវ័យ 25 ឆ្នាំ នឹងក្លាយជាកីឡាករចំណូលថ្មីទី 4 របស់ Arsenal នៅរដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Marquinhos, Matt Turner និង Fábio Vieira ៕
សូមបញ្ចេញមតិនៅទីនេះ