លាន អាហ្រ្វីលគីនីន សែនព្រេននិងអ្នកមេម៉ាយ យូ លីណា ខណៈមិនអើពើនឹងរឿង កែវ វល័ក្ខ សុំឲ្យចូលខ្លួនដោះស្រាយ
ភ្នំពេញ ៖ ទើបតែមានការចាប់អារម្មណ៍រឿង កែវ វល័ក្ខ ភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មីមិនបានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២២ លោក លាន អាហ្រ្វីលគីនីន និងមេម៉ាយកូន ៣ យូ លីណា ដឹកដៃ គ្នាសែនព្រេន មានមេបាចាស់ទុំដឹងលឺ ដើម្បីសមទៅតាមទំនៀមទំលាប់ មិនឱ្យចាញ់ កែវ វល័ក្ខ ដែលជាអតីតភរិយារបស់ខ្លួននោះទេ ។
អ្នកនាង យូ លីណា ភរិយាលោក លាន អាហ្រ្វីលគីនីន បានរៀបរាប់នៅលើ ហ្វេសប៊ុក របស់ខ្លួនថា « រៀបការមិនបង្ខំ ជ្រើសរើសដោយចិត្តនិងចិត្ត ជាសេចក្តីសុខ កម្មវិធីតូចតាច សែនព្រេន ហូបចុកបងប្អូន ចំណាយតិច ចំណេញបានប្តី ១ ជ័យយោ ខ្ញុំមានប្តីហើយ លែងមេម៉ាយហើយ » ។ មើលទៅភរិយាយថ្មីលោក លាន អាហ្រ្វីលគីនីន ពិតជារំភើបចិត្តណាស់ក្នុងថ្ងៃពិសេសរបស់ខ្លួន ចំណែកលោក លាន អាហ្រ្វីលគីនីន វិញ បានត្រឹមតែនិយាយក្នុងថ្ងៃពិសេសរបស់ខ្លួនថា « អរគុណប៉ាម៉ាក់ទាំងសងខាង » ។
មកទល់ពេលនេះលោក លាន អាហ្រ្វីលគីនីន នៅតែពុំទាន់តបទៅរឿងដែល កែវ វល័ក្ខ ទាមទាររឿង បំណុល និងរឿងចិញ្ចឹមកូនទាំង ៤ នៅឡើយទេ លោកសំងំមិនតបតអ្វីទាំងអស់ ។ ចំណែកអ្នកនាង កែវ វល័ក្ខ វិញនៅតែទទួចសុំឱ្យលោក លាន អាហ្រ្វីលគីនីន ចូមមកដោះស្រាយ ។
ពេលនេះទាំងលោក លាន អាហ្រ្វីលគីនីន និង កែវ វល័ក្ខ សុទ្ធតែមានដៃគូរៀងៗខ្លួន ថ្វីដ្បិតតែមានរឿងមិនល្អកើតឡើងចំពោះអ្នកទាំងពីរ ប៉ុន្តែសម្រាប់អ្នកគាំទ្រមួយចំនួន ក៏បានជូនពរពួកគេសមប្រកប និងជីវិតគូថ្មី ៕
សូមបញ្ចេញមតិនៅទីនេះ