ច័ន្ទ , 27 មិថុនា 2022
AFC Cup៖វិសាខា លត់Bali United យ៉ាងចាស់ដៃឡើងទៅឈរកំពូលតារាងពូល G បណ្តោះអាសន្ន
នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នាល្ងាចថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះក្រុមបាល់ទាត់វិសាខា របស់កម្ពុជា បានយកឈ្នះជើងខ្លាំង Bali United សមាជិកលីគកំពូលឥណ្ឌូនេស៊ី ដោយលទ្ធផល ៥-២ លើទីលានកីឡដ្ឋាន Kapten I Wayan Dipta Stadium ក្នុងខេត្ត Gianyar ដែលជាជំនួបលើកទី២ G នៃពានរង្វាន់ AFC Cup 2022។
គ្រាប់បាល់ជ័យជម្នះទាំង៥គ្រាប់ របស់វិសាខា រកបានដោយកីឡាករប្រេស៊ីល Paulo Victor Costa Soares នៅនាទី ១៧ និង ៦៣ ហើយកីឡាករ អ៊ុក សុវណ្ណ រកបាន ២គ្រាប់នៅនាទី ៤៥ និង៨៨ ខណៈខ្សែប្រយុទ្ធជនជាតិកូរ៉េខាងត្បូង Lee Jae Gun រកបាន១គ្រាប់នៅនាទី៥៥។ ២គ្រាប់វាយបករបស់ Bali United រកបានដោយកីឡាករ Irfan នៅនាទី៩ និងកីឡាករ Privat នៅនាទី៨៥។
សម្រាប់ប្រកួតបិទពូលរបស់វិសាខា នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ខាងមុខលើទីលានដដែលដោយប៉ះក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី៕
សូមបញ្ចេញមតិនៅទីនេះ