អង្គារ , 28 មិថុនា 2022
កូនស្រីអាយុជិត ២ ឆ្នាំ ឌី សូនីត្តា ទើបដាច់ចិត្តថតឈុតហែលទឹកបង្ហាញរាងជាលើកដំបូង !
ភ្នំពេញ ៖ តាំងពីសម្រាលកូនមក ឌី សូនីត្តា កម្របង្ហាញខ្លួនក្នុងឈុតសិចស៊ីណាស់ជាពិសេសឈុត ហែលទឹក ដោយឡែកថ្មីៗនេះស្រាប់តែតារាស្រីរូបនេះ បង្ហាញរូបថតឈុតហែលទឹកជាច្រើនសន្លឹក ធ្វើឱ្យអ្នកគាំទ្រសម្លឹងមើលគ្រប់ៗគ្នា ។
ឌី សូនីត្តា ធ្លាប់ជាតារាសម្តែងនិងចម្រៀងល្បីឈ្មោះម្នាក់និងគេម្នាក់ តែចាប់តាំងពីមានគ្រួសារ និងមានកូនរួច នាងមិនទទួលការងារសិល្បៈដូចមុនទេ ដោយសារនាងមមាញឹកនៅក្នុងការងាររកស៊ី លក់ផលិតផល និងមើលសំអាងការខ្លួន ពីព្រោះអាជីពសិល្បៈមិនអាចរកប្រាក់ចំណូលបានច្រើន ដើម្បីចិញ្ចឹមគ្រួសារនោះទេ ។
ក្នុងឈុតសម្លៀកបំពាក់ហែលទឹកនេះ ឌី សូនីត្តា នៅតែមានរូបសម្រស់ស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ សូម្បីតែអ្នកគាំទ្រ ក៏លាន់មាត់សរសើរដែរ ។ ឌី សូនីត្តា បង្ហាញរូបសិចស៊ីក្នុងឈុតហែលទឹកនេះមិនមែនថតផ្សាយពាណិជ្ជកម្មអ្វីនោះទេ នាងគ្រាន់តែថតទុកជាអនុស្សាវរីយ៍ ណាមួយពេលនេះនាងស្រកគីឡូជាងមុន ដូច្នេះហើយទើបនាងថតរូបទុកមើលពេលចាស់ទៅ ។
នេះជាលើកដំបូងនហើយដែល ឌី សូនីត្តា ហ៊ានថតឈុតហែលទឹកបញ្ចេញសាច់បែបនេះក្រោយពី កូនស្រីខ្លួនមានវ័យជិត ២ ឆ្នាំ ។ បើទោះបីជាជាតារាសម្តែង និង ចម្រៀង ឌី សូនីត្តា បានបោះបង់អាជីពសិល្បៈអស់ជាច្រើនឆ្នាំ ប៉ុន្តែនាងនៅតែស្រឡាញ់អាជីពដែលបានធ្វើឱ្យនាងល្បីឈ្មោះ នាងថា បើមានឱកាសនាងនឹងទទួលការងារចាស់ឡើងវិញ ៕
សូមបញ្ចេញមតិនៅទីនេះ