នី សុភី ប្រកាន់គោលជំហរ មិនលុបចោលនូវការទាមទារតាមហ្វេសប៊ុក
ភ្នំពេញ៖ កីឡាករក្បាច់មាន់ចឹកស្រូវ នី សុភី បានប្រកាន់គោលជំហរដោយមិនលុបចោលនូវអ្វីដែលគេបានសរសេរតាមហ្វេសប៊ុក នូវការទាមទារពីកំលាំងញើសឈាមរបស់គេ ក្រោយអាជ្ញាកណ្តាលបណ្តេញគេចុះ ពីការប្រកួតថែមទាំងមិនឲ្យតម្លៃខ្លួន ។
នី សុភី ឬ ឡុង សុភី បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា លុយប៉ុណ្ណឹងវាមិនច្រើនសម្រាប់អ្នក តែវាជាកម្លាំងញើសឈាមរបស់ខ្ញុំដែលខំប្រឹងការប្រកួត បើចង់សួរខ្ញុំអាចទាក់ទងមកខ្ញុំបាន
តាមលេខទូរស័ព្ទ📱093432226 📱093432226 ។
ក្រោយការសេរថានេះ នី សុភី បានអះអាងថា ខាងសហព័ន្ធប្រដាល់គុនខ្មែរ បានស្នើសុំឲ្យលុបចោលនូវអ្វីដែលបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប៉ុន្តែកីឡាករ ចាស់វស្សានេះ បានបញ្ជាក់ថា រូបគេមិនលុបចោលឡើយ ក៏ព្រោះថា រូបគេ មិនបានខុស ។
ក្នុងបទសម្ភាសន៍មួយ នី សុភី បានអះអាងថា ហេតុការណ៍ការប្រកួតនេះ បានកើតឡើងនៅស្ថានីយ៍ ភីអិនអិន ដោយរូបគេ ត្រូវបានអាជ្ញាកណ្តាល បណ្តេញរូបគេចុះពីលើសង្វៀន ហើយថែមទាំងមិនបើកតម្លៃខ្លួនឲ្យ ដែលជា កំលាំង ញើស ឈាមរបស់គេ ។ នី សុភី នៅតែប្រកាន់ គោលជំហរ ថា រូបគេមិនខុសនោះទេ ហើយក៏មិនលុបចោលនូវអ្វីដែលជាការទាមទារនៅលើបណ្តាញទំនាក់ទំនងសង្គមផងដែរ ៕
សូមបញ្ចេញមតិនៅទីនេះ