ឡុង សុភី រកឃើញដំណោះស្រាយ ក្រោយបញ្ហាចម្រូងចម្រាស់
ភ្នំពេញ៖ ក្រោយរឿងបាចសាចពេញបណ្តាញសង្គម ពាក់ព័ន្ធរឿងមិនឲ្យតម្លៃខ្លួន ដល់កីឡាករ នី សុភី ស្រាប់តែ ធ្លាយព័ត៌មានចុងក្រោយមកថា បញ្ហាទាំងនោះត្រូវបានដោះស្រាយរួចរាល់ហើយ ។
មុនដំណោះស្រាយបញ្ហាខាងលើ បានឡើងសារនៅលើបណ្តាញសង្គមថា ខ្ញុំចង់សួរថាលុយតម្លៃខ្លួនរបស់ខ្ញុំ បើកអោយខ្ញុំទេ ព្រោះខ្ញុំឡើងប្រកួតដើរចូលវៃ ៤ ទឹកពេញមិនបានដើរថយក្រោយទេ ខ្ញុំចង់ដល់អ្នករៀបចំកម្មវិធីប្រកួតនៅភីអឹនៗតើឲ្យតម្លៃខ្លួនខ្ញុំដែរឬទេអោយមិនឲ្យព្រោះតម្លៃខ្លួនរបស់ខ្ញុំពេញតើហេតុអ្វីមិនឱ្យតម្លៃខ្លួនខ្ញុំព្រោះថាខ្ញុំខុសអ្វីចង់សួរបន្តិចតើខ្ញុំដើរចូលវៃខុសឬក៏ដោយថយឈ្នះ ។
ដំណឹងបាចសាចពេញបណ្តាញសង្គម ព្រោងព្រាតយ៉ាងដូច្នោះ ក៏ស្រាប់តែនៅរសៀលថ្ងៃទី ២៨ ខែមិថុនា ធ្លាយចេញ នូវព័ត៌មានដ៏ទុកចិត្តមួយថា តម្លៃខ្លួន របស់នី សុភី ឬ ឡុង សុភី ត្រូវបានទម្លាយចេញរួចរាល់ហើយ ដោយខាងស្ថានីយ៍បានដោះស្រាយជូន ដើម្បីបញ្ចប់បញ្ហា ដ៏ចម្រូងចម្រាស់នេះ ។តាមប្រភពមួយបានបង្ហើបថា ឡុង សុភី នឹងទទួលថវិកាពេញ៥០០ដុល្លារ ពេញតែម្តង។
ទន្ទឹមជាមួយគ្នានោះដែរ អ្នកលេងក្បាច់មាន់ចឹកស្រូវ ខាងលើ បានបញ្ជាក់ថា កិត្តិយសខ្ញុំខំប្រឹងរយៈពេលជាង 20 ឆ្នាំឥឡូវពេលនេះខ្ញុំបញ្ចប់រឿងត្រឹមហ្នឹងចុះខ្ញុំមិនចង់បន្តរឿងដំណើរទៅមុខទៀតទេ សូមអរគុណ បងប្អូនទាំងអស់គ្នា ដែលគាំទ្រ ឈ្នះ ឈ្នះ ឈ្នះ ទាំងអស់គ្នា ៕
សូមបញ្ចេញមតិនៅទីនេះ