បបាល់ទាត់នគរបាលជាតិ ប្រកាសនាំចូលកីឡាករបរទេស២រូបត្រៀមប្រកួតប្រជែងលីគទី២
ក្លិបបាល់ទាត់នគរបាលជាតិ ក្រោមការដឹកនាំរបស់លោក អ៊ុង កនយ៉ានិត បានប្រកាសនាំចូលកីឡាករបរទេសចំនួន២រូបគឺ ESOH OMOGBA និងកីឡាករ ADEYAJU RESHEED OMOKAFE ត្រៀមប្រកួតប្រជែងពានរង្វាន់ជម្រើសជើងឯកជាតិលីគទី២ (Cambodian League 2) រដូវកាលឆ្នាំ២០២២។
ខ្សែប្រយុទ្ធ Omokafe វ័យ២៧ឆ្នាំ គឺកីឡាករសំបូរបទពិសោធន៍ ក្រោយឆ្លងកាត់ជាច្រើនដូចជា៖ ក្លិបបៀលប្រាយយូណាយធីត, ណាហ្គាវើលដ៍, គិរីវង្សសុខសែនជ័យ, កងយោធពលខេមរភូមិ(ទ័ព) និងចុងក្រោយ អាស៊ីអឺរ៉ុប យូណាយធីត។
ខណ:ខ្សែបម្រើ-ប្រយុទ្ធ ជនជាតិនីហ្សេរីយ៉ា Esoh Paul Omogba ដែលធ្លាប់មានបទពិសោធន៍ច្រើនលើទីលានក្នុងលីគកំពូលកម្ពុជា។ ដោយរូបគេបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដំបូងនៅឆ្នាំ២០១៦ ដោយកាលនោះបានចូលរួមជាមួយក្រុមបឹងកេត ហើយនៅឆ្នាំ២០១៧ បានចូលរួមក្រុម Yadanarbon FC នៅមីយ៉ាន់ម៉ា តែត្រឡប់មកចូលរួមបឹងកេតវិញ។
នៅឆ្នាំ២០១៩ រូបគេបានចេញពីបឹងកេត ចូលរួមជាមួយក្រុមណាហ្គាវើល ,ឆ្នាំ២០២០ បានចូលរួមជាមួយក្រុមភ្នំពេញក្រោន និងចុងក្រោយឆ្នាំ២០២១ ចូលរួមក្រុមខេត្តព្រៃវែង។ រូបគេក៏ធ្លាប់ឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៧ និងឈ្នះជើងឯករងនៅឆ្នាំ២០១៨ និង២០១៩ ផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ