Chelsea ដាក់លក្ខខណ្ឌមួយនេះទៅកាន់ Juventus ដើម្បីប្ដូរយក De Ligt
ក្លិបតោខៀវ Chelsea បានបន្តការពិភាក្សាជាមួយ Juvenuts លើកិច្ចព្រមព្រៀងលទ្ធភាពប្ដូរគ្នា ដោយសុខចិត្តដាក់ Christian Pulisic បូកជាមួយទឹកប្រាក់មួយចំនួនផ្ទេរយក Matthijs de Ligt។
អ្នកចាត់ការ Thomas Tuchel នឹងមានការគាំទ្រខ្លាំងក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅនេះ ដោយប្រធានក្លឹបថ្មី Todd Boehly ហើយការនាំចូលខ្សែការពារថ្មីជាអាទិភាពដែលលោកចង់ធ្វើមុនគេ។ ខ្សែការពារ De Ligt គឺជាគោលដៅមួយដែល Chelsea ចង់បាន និងកំពុងស្វែងរកដំណោះស្រាយដើម្បីផ្ទេរមកអង់គ្លេស។
កីឡាករសញ្ជាតិហុល្លង់គឺជាគន្លឹះនៃផែនការរបស់ Tuchel ខណៈលោកសង្ឃឹមអាចដាក់គេលេងជាមួយមិត្តរួមជាតិ Nathan Ake ដែលក្លិបគ្រោងទិញពី Manchester City។ De Ligt កំពុងស្ទាក់ស្ទើរលើការចុះកុងត្រាថ្មីជាមួយ Juventus ស្របពេលដែលមានការទាក់ទងផ្លាស់ទៅលេងនៅ Premier League។ ក្រៅពី De Ligt និង Ake ក្លិប Chelsea ក៏បានចាប់អារម្មណ៍ខ្សែការពារស្លាប Oleksandr Zinchenko របស់ City, Milan Skriniar របស់ Inter Milan និង Jules Kounde របស់ Sevilla៕
សូមបញ្ចេញមតិនៅទីនេះ