Messi ធ្លាប់ណែនាំឲ្យក្លិបអ្នកមានបុណ្យ ចុះកុងត្រាយក Sadio Mane
(កីឡា)៖ លោក Bacary Cisse ដែលជាអ្នកប្រឹក្សាយោបល់ជាគំនិតរបស់កីឡាករ Sadio Mane បានលើកឡើងថា អតីតកីឡាករឆ្នើមរបស់ Barcelona គឺ Messi ធ្លាប់បានណែនាំឲ្យ ក្លិបយក្សអេស្ប៉ាញ ទិញយក Sadio Mane កាលពីរដូវកាលមុន។
ប្រភព sportskeeda បានចុះផ្សាយពីសម្តីលោក Cisse ថា កាលពីឆ្នាំមុន វាអាចនឹងមានការផ្ទេរទៅ FC Barcelona ដែរ។ គឺ Lionel Messi ជាអ្នកចង់បាន Sadio Mane ខណៈពេលដែលគេកំពុងជួបភាពស្រពេចស្រពិលរឿងបន្តកុងត្រាជាមួយ Barcelona ។ មុនពេលគេផ្លាស់មក ប៉ារីស គឺគេបានឲ្យឈ្មោះកីឡាករពីរនាក់(ដែល Barca ត្រូវទិញ)គឺ Sadio Mane និងខ្សែការពារកណ្ដាលនៅជម្រើសជាតិអាហ្សង់ទីនមួយទៀត។ វាគឺខែមិថុនា កំលុងពេលពួកគេប្រកួត Copa America។
បញ្ជាក់ផងដែរថា Mane ទើបតែចែកផ្លូវជាមួយ Liverpool ក្រោយរួមរស់អស់៦ឆ្នាំ ដោយសម្រេចចិត្តផ្ទេរទៅ Bayern Munich នឹងក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេលើលោក ដោយទទួលបានប្រាក់កម្រៃ ជិត ៥០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ៕
សូមបញ្ចេញមតិនៅទីនេះ