Rudiger ឲ្យ Real Madrid លក់កីឡាករនេះចេញកុំឲ្យមានជំងឺតួឯក
(កីឡា)៖ បើយោងទៅតាមសារកាសែត El Nacional បានចុះផ្សាយឲ្យដឹងថា Rudiger បានប្រាប់ឲ្យ លោក Perez លក់ Miguel ចេញ ដោយសារហេតុផល មិនចង់ឲ្យមាន ការប្រកួតប្រជែងច្រើនរវាងរូបគេ និង Alaba ហើយក៏ដូចជា រារាំងកុំឲ្យមាន ជម្ងឺតួឯក នៅក្នុងក្រុមផងដែរ។
udiger ទើបតែប្រកាសក្លាយជា កីឡាករ R.Madrid ជាផ្លូវការថ្មីៗនេះ បន្ទាប់ពីចំណាយពេលអស់ ៥ឆ្នាំ ជាមួយ Chelsea។ Rudiger បានរួមចំណែកជួយឲ្យក្លិបតោខៀវ ឈ្នះពាន UCL, Europa, FA Cup, និង UEFA Super Cup ផងដែរ។
គួរបញ្ចាក់ផងដែរថា Rudiger បានចុះកុងត្រារយៈពេល ៤ឆ្នាំ ជាមួយ R.Madrid ដោយគ្មានតម្លៃខ្លួន នោះទេ៕
សូមបញ្ចេញមតិនៅទីនេះ