ព្រហស្បតិ៍ , 30 មិថុនា 2022
ទីបំផុត តារាសម្រៀងសមាជិកក្រុម EXID នាង Hani ប្រកាសអំពីទំនាក់ទំនងស្នេហា
កូរ៉េ៖ ទស្សនិកជនអ្នកស្នេហាវិស័យចម្រៀងយុវវ័យកូរ៉េភាគច្រើនច្បាស់ជាបានស្គាល់ហើយស្រីស្អាតប្រចាំក្រុម EXID គឺ នាង Hani ដោយមុននេះបន្តិចនាងបានទទួលស្គាល់ និងប្រកាសជាសាធារណៈថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយវេជ្ជបណ្ឌិតផ្នែកសសៃប្រសាទរូបសង្ហាម្នាក់ឈ្មោះ Yang Jae Woong ។
គិតមកទល់ពេល Hani មានវ័យ ៣០ឆ្នាំហើយ ខណៈដែលគូស្នេហ៍របស់នាងមានវ័យ ៤០ឆ្នាំ ហើយអ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ គឺថាចំណងស្នេហ៍របស់នាងមិនមែនទើបតែចាប់ផ្ដើមទេ ពោលគឺមានរយៈពេល ២ឆ្នាំមកហើយ ។
តាមរយៈភ្នាក់ងាររបស់ Hani បានបញ្ជាក់មុននេះតាមរយៈគេហទំព័រ wikitree ថា «Hani ពិតជាកំពុងមានទំនាក់ទំនងស្នេហាយ៉ាងល្អជាមួយលោក Yang Jae Woong, សូមអ្នកទាំងអស់គ្នាគាំទ្រគេទាំងពីរនាក់ផង» ៕
សូមបញ្ចេញមតិនៅទីនេះ