×

រិន ដេវីត និង សៀវ ង៉ុយ ប្រឈមគ្នាវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ និងលុយ១ម៉ឺនដុល្លារ ថ្ងៃអាទិត្យ នេះ

ទីបំផុត វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម ខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក ក្នុងកម្មវិធីប្រដាល់ Ganzberg One Strike រដូវកាលទី២ នៃស្ថានីយ ទូរទស្សន៍ PNN បានឈានមកដល់ហើយ នាថ្ងៃ អាទិត្យ  ទី០៣ ខែកក្កដា  ឆ្នាំ២០២២ ចុង សប្ដាហ៍នេះ រវាងកំពូលអ្នកលេងក្បាច់ រិន ដេវិត និងខ្លាចាស់ សៀវ ង៉ុយ។

ឆ្លងកាត់វគ្គជម្រុះជាច្រើនសប្ដាហ៍រយៈពេលប្រមាណ៦ខែ បានរកឃើញជើងខ្លាំងគុនខ្មែរពីររូប ក្នុងចំណោមបេក្ខភាពប្រកួតប្រជែង១៦រូប គឺ រិន ដេវីត  និង សៀវ ង៉ុយ បានឡើងមកវគ្គផ្ដាច់ព្រ័ត្រប្រឈមគ្នាដ៏សំខាន់មួយនេះ. តើនរណាជាម្ចាស់ប្រាក់រង្វាន់១ម៉ឺនដុល្លារ និងក្រវាត់ដ៏ស្រស់ស្អាត ពីកម្មវិធីប្រដាល់ Ganzberg One Strike រដូវកាលទី២ លើប្រភេទទម្ងន់៦០គីឡូក្រាម នាសប្ដាហ៍នេះ? 

កាន់តែពិសេស និងកក្រើក ក្នុងកម្មវិធីតែមួយ គូអមវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម ខ្សែក្រវាត់ រវាង រិន ដេវីត និង សៀវ ង៉ុយ ក្នុងនោះ គូ មិត្តភាព អន្តរជាតិ ONESTRIKE សែន រ៉ាដេត ត្រូវប្រឈមជើងខ្លាំងថៃ ភេត ផាត់ឆារ៉ាក់ ប្រកួត១ទឹក៧នាទី មានពីរទឹក ដើម្បីរកឈ្នះទទួលបាន១លានរៀលបន្ថែមពី Ganzberg។

ដោយឡែក សម្រាប់គូមិត្តភាពជាតិ ជំនួបសងសឹក គឿង សុវណ្ណឃឹម តតាំង យុទ្ធថាន់ ចាន់រាជ្យ ស្របពេល ឃន សុម៉ាលី ប៉ះ យ៉ន ពីសី លើសង្វៀន Ganzberg One Strike ដូចគ្នាផងដែរ។

សូម បញ្ជាក់ថា កម្មវិធីប្រដាល់ Ganzberg One Strike ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និង Ganzberg ចាប់ពីវេលាម៉ោង១រសៀលតទៅ៕

សូមបញ្ចេញមតិនៅទីនេះ




សូមគោរពទៅតាម គោលការណ៍មួយនេះ


អត្ថបទទាក់ទង

ផល ស៊ីឡុង តាំងចិត្តថា ៥ឆ្នាំទៀត នឹងក្ដាប់យកភាពល្បីល្បាញក្នុងនាមជាជើងខ្លាំងប្រចាំប្រទេសកម្ពុជា

កីឡាករវ័យក្មេងល្អក្បាច់ ផល ស៊ីឡុង ដែលបានផ្ដួល រិទ្ធ វិបុល ឲ្យសន្លប់នៅទឹកទី៤ ដោយដណ្ដើមបានប្រាក់លានចំនួន២លាន៤សែនរៀល សម្រាប់ការប្រកួតមិត្តភាពកម្ពុជា-កម្ពុជានៅលើសង្វៀន គ្រុឌគុនខ្មែរ កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ។ ក្មួយប្រុសរបស់ ផល សោភ័ណ្ឌ ខាងលើបានឲ្យដឹងថា សម្រាប់ការប្រកួតដណ្ដើមប្រាក់លានលើកទី១ នេះគេបានហ្វឹកហាត់ពេញយ៉ាងល្អ ព្រោះតែដឹងថា រិទ្ធ វិបុល ជាកីឡាករដែលខ្លួនធ្លាប់ចាញ់កន្លងមក។ ចំណុចដែលបំបែកក្បាច់ដៃគូលើកនេះបាន ដោយសារទទួលបានការចង្អុលបង្ហាញពីលោកពូ ផល សោភ័ណ្ឌ របស់គេ ហើយគេជឿថាមិនយូរទេនឹងអាចល្បីឈ្មោះដូចពូរបស់ខ្លួន។ កីឡាករវ័យ១៨ឆ្នាំខាងលើបាននិយាយពីការប្ដេជ្ញាចិត្តរបស់ខ្លួននាពេលអនាគតថា «ខ្ញុំគិតថាខ្ញុំនៅក្មេងដែរពេលនេះ ដូច្នេះបើចង់ល្បីល្បាញ និងក្លាយជាកីឡាករប្រចាំប្រទេសបាន ខ្ញុំគិតថា អាច ៥ ឆ្នាំទៀតខ្ញុំអាចយកវាបានហើយ។ ក្ដីស្រមៃរបស់ខ្ញុំគឺល្បីបានប្រហែលពូ (ផល សោភ័ណ្ឌ ) បានហើយ ព្រោះគាត់ពេលនេះគេស្គាល់ច្រើន»។   កីឡាករដដែលបន្ថែមថា បច្ចុប្បន្នខ្លួននៅមានចំណុចខ្វះខាតច្រើនទាំងបទពិសោធ និងតិកនិកនៃការប្រកួត ព្រមទាំងកម្លាំងផងដែរ ប៉ុន្តែគេជឿថា រាល់ចំណុចខ្វះខាតទាំងនេះ នឹងអាចបំពេញវាបានក្នុងរយៈពេលណាមួយ៕  
ច័ន្ទ , 30 មករា 2023 1 អ្នកទស្សនា 52 នាទីកន្លងទៅ

ស្ថានីយទូរទស្សន៍ជាតិបានស្នើដល់ សាម៉ី ឲ្យពាក់ក្រមាដែរ តែកីឡាករនេះឆ្លើយដូច្នេះ

ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក បានស្នើដល់ សាម៉ី បេនចាម៉ែក ដើម្បីពាក់ក្រមានិងដាក់ទង់ជាតិថៃរបស់គេទៅតាមប្រសាសន៍របស់ថ្នាក់ដឹកនាំដែលបានណែនាំកាលពីពេលកន្លងទៅដែរ ប៉ុន្តែកីឡាកររូបនេះបានឆ្លើយថា ជាច្បាប់របស់គេគឺត្រូវតែពាក់មង្គលនេះ។ ស្ថានីយទូរទស្សន៍បានប្រាប់មកកាន់ Lee News ថា «យើងបានស្នើដល់គាត់ ( សាម៉ី ) ដើម្បីធ្វើការពាក់ក្រមា និងដាក់ទងជាតិថៃ ដើម្បីធ្វើយ៉ាងណាឲ្យស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំ ប៉ុន្តែ សាមី គាត់បានសម្រួលថា គាត់មិនអាចមិនពាក់ មង្គល នោះបានទេ ព្រោះវាជាទំនៀមទំលាប់ និងច្បាប់របស់អ្នកហាត់ Muay Thai ។ យ៉ាងណាយើងក៏បានព្យាយាមពន្យល់ហើយពន្យល់ទៀតដែរ តែយើងមិនអាចបង្ខិតបង្ខំគាត់បាន ដូច្នេះចំណុចនេះយើងក៏យល់ស្របទៅតាមគាត់ទៅ»។ ស្ថានីយបន្ថែមថា យ៉ាងណា សាមី ក៏បានគោរពតាមគោលការណ៍របស់ស្ថានីយដែរ គឺការគោរពព្រះឆាយាល័ក្ខណ៍ ដែលតម្រូវឲ្យកីឡាករគ្រប់រូបគោរពនៅពេលឡើងប្រកួតនៅ ទទក ។ ចំណែកកីឡាករ អ៊ីរ៉ង់ ដែលប្រកួតជាមួយ កីឡាករ ឡៅ ចិត្រា វិញគឺបានពាក្យក្រមា និងដាក់ទងជាតិ អ៊ីរ៉ង់ ទៅតាមអ្វីដែលស្ថានីយបានស្នើសុំ។ គួររម្លឹកថា សម្រាប់គោលការណ៍ដែលតម្រូវឲ្យកីឡាករមុនពេលឡើងប្រកួតពាក់ ក្រមាបំពាក់ដោយទង់ជាតិរបស់ខ្លួន គឺជាច្បាប់ដែល ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជាបានប្រកាសកាលពីពេលថ្មីៗ ដើម្បីបង្ហាញពីការត្រៀមខ្លួនមួយសម្រាប់ការរៀបចំក្នុងដំណើរឆ្ពោះទៅការប្រកួតស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ងាកមកកាន់ការប្រកួតមិត្តភាពនោះវិញ សាម៉ី​ និង ធារ៉ា បញ្ចប់ត្រឹមស្មើគ្នា បន្ទាប់ពីប្រកួតអត់៥ទឹកពេញ។ សម្រាប់ការប្រកាសលទ្ធផលនេះទៀតសោតខាងកីឡាករថៃ មិនបានឡាំប៉ាចំពោះការផ្ដល់ពិន្ទុនោះដែរ ដោយសិស្សរបស់ ប៊ូខាវ រូបនេះបាននិយាយថា វាជាការដាក់ពិន្ទុរបស់គុនខ្មែរ ពោលគឺគេមិនអាចប្រកែកបានឡើយ៕
ច័ន្ទ , 30 មករា 2023 5 អ្នកទស្សនា 56 នាទីកន្លងទៅ

អនុប្រធានគុនខ្មែរពន្យល់មូលហេតុ កែវ រំចង់ មិនអាចមានឈ្មោះក្នុងការប្រកួតស៊ីហ្គេម២០២៣

(ប្រដាល់)៖ ឯកឧត្ដម និន ភារម្យ អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានធ្វើការបកស្រាយ តបទៅកាន់សំនួររបស់ កែវ រំចង់ ដែលបានចោទសួរថា «ហេតុអ្វីមិនមានឈ្មោះ ខ្ញុំប្រកួតនៅស៊ីហ្គេម!» ។ ក្នុងការ ខំមិន ឆ្លើយតបនៅក្នុងការឡាយរបស់កែរំចង់ កាលពីចុងសប្តាហ៍កន្លងទៅ ឯកឧត្ដម និន ភារម្យ បានលើកហេតុផលមួយចំនួនដូចជា ៖ - ការប្រកួតកីឡា Sea Games លើកទី៣២ ឆ្នាំ2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ កីឡាករគ្រប់រូបមិនអាច នឹកឃើញចង់ចូលរួមភ្លាម បានចូលរួមភ្លាមនោះទេ អ្វីៗសុទ្ធតែបានត្រៀមលក្ខណៈសម្បត្តិទុកជាមិន យ៉ាងណាមិញ ក្រុមជម្រើសជាតិត្រូវបានប្រមូលផ្តុំ ហ្វឹកហាត់ត្រៀម ពីរឆ្នាំកន្លងមក ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស ភាពអំណត់ ឋាមពល និងគ្រប់យុទ្ធវិធី កលល្បិច ដើម្បី លទ្ធផលជោគជ័យ និង យកជ័យលាភីជូនប្រទេសជាតិ ។ លោកពន្យល់ទៀតថា « ចំពោះចំណុចយើងៗចង់ចូលរួមប្រកួតកីឡាSea Gamesនេះដែរ តើយើងបានត្រៀមលក្ខណៈសម្បត្តិដែរឬអត់ សព្វថ្ងៃមានបានហ្វឹកហាត់ត្រៀមដែរទេ អ្នកណា ជាគ្រូបង្វឹករបស់ប្អូន និងមានការទទួលស្គាល់ពីក្រសួងអប់រំដែរទេ ? ខ្លួនឯងអាចដឹងខ្លួនឯងហើយ ថាយើងកំពុងធ្វើអ្វី យើងមានសមត្ថភាពគ្រប់គ្រាន់ដែរទេ ទម្ងន់សាច់ឈាមរបស់យើងពេលនេះ សមជាកីឡាករឬអត់ ? អ៊ំនិយាយនេះឲ្យឲ្យឯងសិក្សាមើលដោយខ្លួនឯង ចំពោះបងប្អូន ..អ្នកគាំទ្រដល់កីឡាករ កែវ រំចង់ ដែលជា idol របស់បងប្អូនចង់ឲ្យគាត់ទៅចូលរួមប្រកួត គួរពិចារណាណាផងដែរ ជាកិត្តិយស មុខមាត់ប្រទេសជាតិ មិនអាចធ្វើអ្វីមួយដោយពុំមានផែនការច្បាស់លាស់នោះទេ»។ ជាចុងក្រោយលោកឯកឧត្ដមបានធ្វើការសំណូមពរទៅកាន់ កែវ រំចង់ថា « សូមប្អូន កែវ រំចង់ និងបងប្អូនអ្នកគាំទ្រគុនខ្មែរទាំងអស់ មេត្តាយោគយល់លើចំណុច ដែលខ្ញុំបានជម្រាបជូនខាងលើ សូមកុំមានទស្សនៈថាសហព័ន្ធឬ ក្រសួងមិនបានជួយឲ្យកីឡាករ កែវ រំចង់ បានចូលរួមប្រកួតនាពេលខាងមុខនេះ សូមអធ្យាស្រ័យ។ កែវ រំចង់ ជា IDOL សម្រាប់បងប្អូនអ្នកគាំទ្រ ខ្ញុំនិយាយប៉ុណ្ណឹង បងប្អូនយល់ហើយ។ សូមអរគុណ!» ៕
ច័ន្ទ , 30 មករា 2023 7 អ្នកទស្សនា 5 ម៉ោងកន្លងទៅ

លោក ហេរ៉ូ ផ្តាំកីឡាករគុនខ្មែរ កុំមានមោទនភាពរហូតភ្លេចត្រៀមទប់ទល់កីឡាករថៃ ក្នុងការប្រជែងមេដាយជូនជាតិ

លោក ហេរ៉ូ ដែលគេស្គាស់ថា ជាពិធីករប្រដាល់ និងជាអ្នកដែលតែងតែចេញមុខរិះគិតសហព័ន្ធគុនខ្មែរយ៉ាងសកម្មផងនោះ បានធ្វើការឡាយ កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដោយបានចោទជាសំនួរសួរថា នៅពេលដែលថៃ បានបន្ទន់ឥរិយាបថ សម្រេចចិត្តបញ្ជូនអត្តពលិករបស់គេ មកប្រកួតនៅក្នុងវិញ្ញាសា គុនខ្មែរវិញ សួរថាតើយើងបានត្រៀមអ្វីខ្លះហើយឬនៅ? តើធនធានរបស់យើង មានកម្រិតណា? លោក ហេរ៉ូ លើកឡើងថា «នេះគឺជាបញ្ហាធំដែលយើងទាំងអស់គ្នាត្រូវចាប់អារម្មណ៍ឲ្យមែនទែន ពេលខ្លះយើងជ្រួលច្របល់ យើងកំពុងតែគិតថា អ្នកឯងមិនចូលរួមក៏អត់អីជាបញ្ហាដែរ មាន៥ ៦ប្រទេសផ្សេងទៀតគេចូលរួមវិញ្ញាសាគុនខ្មែរ ដូចជាឡាវ វៀតណាម ភូមា មីយ៉ាន់ម៉ា ជាដើម ។ ពេលដែលថៃគេចូលរួមមកវិញបែបនេះ សួរថាតើយើងបានត្រៀមលក្ខណៈ ត្រៀមធនធាន សម្រាប់ទប់ជាមួយនឹងគេហើយរឺនៅ ? ប្រសិនបើយើងមិនមានធនធានគ្រប់គ្រាន់ នៅពេលដែលគេព្រមមកប្រកួតវិញ្ញាសាគុនខ្មែររបស់យើង ស្រាប់តែគេដាក់សុទ្ធតែកីឡាករ កម្រិតខ្ពស់មកនោះ តើយើងមានអីយកទៅទប់ ដើម្បីរក្សា និងទទួលបានមេដាយសម្រាប់ប្រទេសរបស់យើង»។ ពិធីករល្បីឈ្មោះដដែលបន្ថែមថា « រឿងនេះយើងត្រូវគិតអោយបានវែងឆ្ងាយ ហើយត្រូវទទួលស្គាល់ការពិត ថាតើកីឡាករគេបច្ចុប្បន្ន នៅក្នុងកម្រិតណា កីឡាករយើងបច្ចុប្បន្ននៅក្នុងកម្រិតណា ហើយមានប៉ុន្មាននាក់នៅក្នុងកម្រិត A របស់យើងរាល់ថ្ងៃនេះ សម្រាប់ទប់ជាមួយកម្រិត A របស់គេ នៅពេលគេបញ្ជូនអត្តពលិកគេ មកប្រកួតជាមួយអត្តពលិករបស់យើងនៅក្នុងស៊ីហ្គេមខាងមុខនេះ ។ នេះហើយជាអ្វីដែលយើងត្រូវគិត ហើយកុំរំជើបរំជួល មានមោទនភាព សប្បាយរហូតដល់ភ្លេចខ្លួន»។ គួរឲ្យដឹងដែរថា ការលើកឡើងរបស់លោក ហេរ៉ូ ខាងលើនេះ បន្ទាប់ពីលោកទទួលបានដំណឹងថា ខាងភាគីថៃ គេព្រមបញ្ជូនអត្តពលិកគេ មកចូលរួមប្រកួតគុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
ច័ន្ទ , 30 មករា 2023 11 អ្នកទស្សនា 6 ម៉ោងកន្លងទៅ

ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវអ្នកគាំទ្រគុនខ្មែរ រួមគ្នាផ្សព្វផ្សាយដោយមិនប្រើពាក្យ អសីលធម៌

បន្ទាប់ពីគណៈកម្មការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា (CAMSOC) សម្រេចមិនរៀបចំប្រភេទកីឡា Muay ប៉ុន្តែបានរៀបចំប្រភេទកីឡាគុន Kun Khmer ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេញបណ្ដាញសង្គមហ្វេសប៊ុក និងបង្កឲ្យមានការប្រើពាក្យអសីលធម៌មួយចំនួន រវាងប្រជាពលរដ្ឋ ដែលជាអ្នកស្នេហាក្បាច់គុន នៃប្រទេសទាំងពីរ ។ ដើម្បីបញ្ចប់ភាពចម្រូងចម្រាស រវាងអ្នកស្នេហាក្បាច់គុននៃប្រទេសទាំងពីរ នៅក្នុងសន្និសិទសារព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងសណ្ឋាគារហ្គាឌិនស៊ីធី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានបញ្ជាក់យ៉ាងច្បាស់ថា ការដាក់បញ្ជូល គុនខ្មែរ ក្នុងស៊ីហ្គេម មិនប៉ះពាល់ដល់ក្បាច់គុនផ្សេង រឺ Muay Thai អ្វីនោះទេ គឺកម្ពុជាធ្វើតែអ្វីដែលជារតនសម្បត្តិ និងអត្តសញ្ញាណជាតិខ្លួនប៉ុណ្ណោះ ។ « ចឹងយើងប្រកាសថ្ងៃនេះ ថាអ្វីដែលយើងធ្វើ គឺយើងធ្វើក្នុងនាមជាម្ចាស់ផ្ទះ ដែលមានបុព្វសិទ្ធិ ក្នុងការបន្ថែម ប្រភេទកីឡាអត្តសញ្ញាណជាតិរបស់យើង ក្នុងការរៀបចំកម្មវិធីប្រកួត ដូច្នេះយើងបានបន្ថែមគុនខ្មែររបស់យើង ក្នុងការប្រកួតនេះ ដើម្បីចៀសវាង ការចម្រូងចម្រាស រវាងក្បាច់គុននៃប្រទេសទាំងពីរ» ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមវ៉ាត់ ចំរើន ។ ដូច្នេះដើម្បីកុំឲ្យមានការច្របូកច្របល់ ឯកឧត្តមអគ្គលេខាធិការ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ជាពិសេសអ្នកគាំទ្រក្បាច់គុនខ្មែរទាំងអស់ សូមស្ងប់ស្ងាត់ តែត្រូវចូលរួមជួយគ្នាផ្សព្វផ្សាយ លើកតម្កើងគុនតម្លៃគុនខ្មែររបស់កម្ពុជា ដោយមិនប៉ះពាល់ ដោយមិនប្រមាទគេ ដោយមិនឌឺដងដាក់គ្នាអ្វីទៀតទេ គឺរួមគ្នាធ្វើខ្លួនឯងឲ្យរឹងមាំ ទើបអាចឈានដល់ភាពប្រសើឡើង និងធ្វើឲ្យយើងមានគុណសម្បត្តិ នោះជាតិរបស់យើងនឹងមានកេរ្តិ៍ឈ្មោះល្អ នៅពេលប្រកួតកីឡាស៊ីហ្គេម៕
សៅរ៍ , 28 មករា 2023 15 អ្នកទស្សនា 2 ថ្ងៃកន្លងទៅ

អត្ថបទពេញនិយម

អត្ថបទថ្មី