ប៉ាច គីមមួយ និង ស៊យ រតនៈ ដឹកដៃគ្នាធ្វើពិធីភ្ជាប់ពាក្យថ្ងៃនេះ បំពេញក្តីស្រមៃជាង ៧ ឆ្នាំ !
ភ្នំពេញ ៖ ទីបំផុត ប៉ាច គីមមួយ និង ស៊យ រតនៈ បានដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យទៅតាមប្រពៃណី ហើយនៅក្នុងថ្ងៃទី០១ ខែកក្កដា នេះ ។
ក្រោយទទួលស្គាល់ចំណងស្នេហ៍ជាង ៧ របស់ខ្លួនជាសាធារណៈ បានធ្វើឱ្យគូស្នេហ៍គូចម្រៀង ស៊យ រតនៈ និង ប៉ាច គីមមួយ កាន់តែមានសុភមង្គល ហើយទទួលបានការជូនពរពីគ្រួសារ និងមិត្តភក្តិ ហើយចុងក្រោយនេះអ្នកទាំងពីរក៏សម្រេចចិត្តដឹកដៃគ្នាធ្វើពិធីភ្ជាប់ពាក្យទៅតាមប្រពៃណីបំពេញ មុខមាត់គ្រួសារ ។
នៅក្នុងថ្ងៃភ្ជាប់ពាក្យនេះ ប៉ាច គីមមួយ និងលោក ស៊យ រតនៈ មើលទៅពិតជាស្រស់ស្រាយណាស់ ព្រោះជាថ្ងៃដែលអ្នកទាំងពីរតែងតែស្រមៃជាយូរមកហើយ ។ ប៉ាច គីមមួយ និយាយថា នាងរៀបចំ ត្រឹមពិធីភ្ជាប់ពាក្យប៉ុណ្ណោះ រឿងរៀបការគឺនៅពេលក្រោយ ។
បើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធជាមួយ ប៉ាច គីមមួយ បានលួចខ្សិបប្រាប់ថា មូលហេតុដែល ប៉ាច គីមមួយ និង ស៊យ រតនៈ សម្រេចចិត្តភ្ជាប់ពាក្យមុនបែបនេះ ដោយសារ ប៉ាច គីមមួយ ជាស្រីស្អាត និងសប្បូរស្នេហ៍ មានអ្នកតាមនាងរាល់ថ្ងៃ ដើម្បីបញ្ចប់រឿងរ៉ាវទាំងនេះ ស៊យ រតនៈ សម្រេចចិត្តដឹកដៃ ប៉ាច គីមមួយ ភ្ជាប់ពាក្យត្រៀមនឹងរៀបការក្នុងពេលឆាប់ៗ ។
ពេលនេះតារាចម្រៀងកូនកាត់ចិន ប៉ាច គីមមួយ ភ្ជាប់ពាក្យជាផ្លូវការជាមួយលោក ស៊យ រតនៈ ហើយ ច្បាស់ជាមានបុរសៗជាច្រើនខូចចិត្ត និងត្រូវកាត់ចិត្តពីតារាស្រីរូបនេះ ។
គួររំលឹកផងដែរថា ចំណងស្នេហ៍ ប៉ាច គីមមួយ និងលោក ស៊យ រតនៈ បានស្រឡាញ់គ្នាជាង ៧ ឆ្នាំមកហើយ អ្នកទាំងពីបានតស៊ូស្នេហាយ៉ាងលំបាក ទំរាំអាចដឹកដៃគ្នាមកដល់ថ្ងៃនេះ ។ ថ្មីៗនេះអ្នកទាំងពីរថែមទាំងបានទិញផ្ទះរួមគ្នា និង បើកអាជីវកម្មរកស៊ីជាមួយគ្នាទៀតផង ៕
សូមបញ្ចេញមតិនៅទីនេះ