Bruno Fernandes ចេញមុខមកបញ្ជាក់ពីដំណឹងសិស្សច្បងគេថា មិនចាកចេញពី Man Utd ទេ
(បរទេស)៖ ខ្សែបម្រើ របស់ក្រុមបិសាចក្រហម កីឡាករ Bruno Fernandes បានចេញមុខបញ្ជាក់ពីដំណឹងថា សិស្សច្បងគេ គឺ Ronaldo មិនចាកចេញពីក្រុមឡើយ ។
ខ្សែបម្រើ Bruno Fernandes បានបញ្ជាក់យ៉ាងច្បាស់ៗថា Manchester United នឹងមិនបណ្តោយឲ្យកីឡាករ Cristiano Ronaldo ចាកចេញនោះទេសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
Bruno បាននិយាយថា៖ស្ថានភាពរបស់ Ronaldo? ខ្ញុំបាននិយាយជាមួយគាត់កាលពីសប្តាហ៍មុន ដូច្នេះខ្ញុំរំពឹងថានឹងបានជួប Ronaldo នៅថ្ងៃទី ៤ ខាងមុខនេះសម្រាប់ការហ្វឹកហាត់មុនបើករដូវកាល។ ខ្ញុំមិនគិតថា Man United នឹងបើកចំហរក្នុងការបាត់បង់ធនធានកំពូលដូចជាគាត់នោះទេ៕
សូមបញ្ចេញមតិនៅទីនេះ