សុក្រ , 01 កក្កដា 2022
Tottenham Hot Spur បានយល់ព្រមក្នុងការចំណាយទឹកប្រាក់៦០លានផោនដើម្បីនាំយកខ្សែប្រយុទ្ធEverton រូបនេះ
ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hot Spur បានយល់ព្រមទិញយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កីឡាករ Richarlison ពីក្លិបEverton ក្នុងតម្លៃ៦០លានផោន នៅក្នុងរដូវកាលនេះ។ Richarlison គ្រោងនឹងពិនិត្យសុខភាពនៅចុងសប្តាហ៍នេះ បន្ទាប់ពីការចរចាររវាងភាគីទាំងពីរបានបញ្ចប់។ យ៉ាងណាមិញក្នុងការទិញយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះពីEverton ជាដំបូងក្លិបTottenham Hot Spur បានដាក់សំណើរក្នុងតម្លៃ៤០លានផោន ប៉ុន្តែត្រូវបានភាគីEverton បដិសេដ ក្រោយមកក្លិបមាន់ខ្នាយមាសTottenham Hot Spur បានបន្ថែមទឹកប្រាក់ពោលគឺ៥០លានផោន បូករួមជាមួយនឹងលក្ខខណ្ឌផ្សេងៗដែលមានតម្លៃសរុប៦០លានផោន ក្នុងការទិញយករូបគេពីEverton។
គួរបញ្ជាក់ផងដែរថា Richarlison រដូវកាល២០២១-២០២២ រូបគេបានរកគ្រាប់បាល់សរុបបាន១០គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី៥គ្រាប់ ហើយរូបគេក៏ជាកីឡាករចំណូលថ្មីទី៤របស់Spur ដែលនាំចូលក្នុងរដូវកាលនេះបន្ទាប់ពី កីឡាករFraser Forster, Ivan Perisic និង Yves Bissouma។
សូមបញ្ចេញមតិនៅទីនេះ