សៅរ៍ , 02 កក្កដា 2022
អង្គរថាយហ្គឺរ នាំចូលកីឡាករថ្មីចំនួន២រូប មុខជំនួបទល់នឹងគិរីវង់ រសៀលនេះ
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យាជាផ្លូវការជាមួយកីឡាករ មិត្ត សាម៉ើយ អតីតយុវជនក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដើម្បីចូលរួមពានរង្វាន់លីគកំពូលកម្ពុជា ជុំទី២។
មិត្ត សាម៉ើយ គឺថ្នាលយុវជនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន និងបានចំណាយពេលមួយរដូវកាលកន្លះនៅក្លិបនគរបាលជាតិពីឆ្នាំ២០១៩ ហើយនៅឆ្នាំដដែលនោះ គេក៏បានរួមចំណែកជួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំឆ្លងផុតវគ្គជម្រុះ AFC U19 Championship 2020 និងមានកៅអីទៅប្រទេសអ៊ូបេគីស្ថាន។
លុះនៅឆ្នាំ ២០២០ រូបគេក៏បានចាកចេញពីក្លិបនគរបាលជាតិ ហើយបន្តទៅចូលរួមជាមួយក្លិបបាល់ទាត់ ISI ដង្កោសែនជ័យក្នុងក្របខណ្ឌទី២។ក្រៅពីនេះក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក៏បានចុះកិច្ចសន្យាជាផ្លូវការជាមួយអតីតកីឡាករគិរីវង់សុខសែនជ័យ និងសូលទីឡូអង្គរ គឺកីឡាករ រដ្ជ សំណខណ:រសៀលនេះថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០២២ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នឹងត្រូវប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានគិរីវង់ វេលាម៉ោង៣:៤៥នាទី ពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ សប្តាហ៍ទី៩៕
សូមបញ្ចេញមតិនៅទីនេះ