ច័ន្ទ , 04 កក្កដា 2022
កីឡាករ OJ PORTERIA ចាកចេញពីគិរីវង់ ដោយសារជាប់បំពេញកាតព្វកិច្ចគ្រួសារ
នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ សមាជិកលីគកំពូលកម្ពុជា បានប្រកាសចែកផ្លូវជាមួយខ្សែបម្រើស្លាប OJ Porteria កូនកាត់ហ្វីលីពីន-អាមេរិក ដោយសាររូបគេជាប់បំពេញកាតព្វកិច្ចគ្រួសារ និងកាតព្វកិច្ចជាឪពុក។
គួរដឹងថាកីឡាករ OJ Porteria គឺជាអតីតថ្នាលយុវជនរបស់ក្លិប D.C. United នៅសហរដ្ឋអាមេរិក មុនផ្លាស់មកចូលរួមជាមួយក្លិប Kaya F.C.–Iloilo, United City លីគកំពូលហ្វីលីពីន និងក្លិប Ratchaburi Mitr Phol F.C លីគកំពូលថៃ។
ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ ក៏ធ្លាប់ជាប់ជម្រើសជាតិហ្វីលីពីន តាំងពីឈុត U22, U23 និងឈុតធំ ចាប់ពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន៕
សូមបញ្ចេញមតិនៅទីនេះ