ក្រោយលេងជោគជាំនៅអឺរ៉ុប ពេលនេះ Vidal ផ្លាស់ទៅលីគកំពូលរបស់ប្រេស៊ីល
ខ្សែបម្រើ Arturo Vidal បានទៅចូលរួមជាមួយក្លិបយក្សរបស់ប្រេស៊ីល Flamengo ដោយគ្មានតម្លៃខ្លួន ផ្លាស់ពីក្លឹប Inter Milan ជាមួយកុងត្រារយៈពេល១៨ខែ។
Flamengo យកបានកីឡាករសញ្ជាតិឈីលី បន្ទាប់ប្រជែងឈ្នះក្រុមខ្លាំងរបស់អាហ្សង់ទីន Boca Juniors។ Vidal បានចាកចេញពី Inter ដោយគ្មានតម្លៃខ្លួន ក្រោយចំណាយពេល២រដូវកាលនៅប្រទេសអ៊ីតាលី ហើយព្រមទទួលយកកុងត្រារយៈពេល១៨ខែជាមួយ Flamengo។
Flamengo នឹងបង្ហាញខ្លួន Vidal ជាកីឡាករផ្លូវការរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ ខណៈពួកគេបច្ចុប្បន្នកំពុងស្ថិតនៅលេខ៨ក្នុងតារាងពិន្ទុលីគកំពូលរបស់ប្រេស៊ីល។ មិត្តរួមជាតិឈីលី ខ្សែប្រយុទ្ធ Alexis Sanches ក៏ត្រូវបានរំពឹងនឹងចាកចេញពី Inter ដូចគ្នានៅរដូវក្ដៅនេះ។
Vidal វ័យ៣៥ឆ្នាំបានបង្ហាញខ្លួន ៤១ប្រកួតឲ្យ Inter កាលពីរដូវកាលមុនគិតគ្រប់កម្មវិធី និងជួយក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ២ ក្នុង Serie A។ ខ្សែបម្រើពោរពេញដោយបទពិសោធន៍រូបនេះ បានប្រកបអាជីពយ៉ាងជោគជាំនៅតំបន់អឺរ៉ុប ជាមួយក្លិបធំៗដូចជា Juventus, Bayern Munich, Barcelona និង Bayern Leverkusen៕
សូមបញ្ចេញមតិនៅទីនេះ