រ៉ា រ៉ង ក្រោយរបួសធ្ងន់ ទទួលការរ៉ាប់រ៉ងព្យាបាលទាំងស្រុងពីសំណាក់លោកជំទាវហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍បាយ័ន
(ភ្នំពេញ)៖ ក្រោយពីពើបប្រទះបញ្ហារបួសធ្ងន់ធ្ងរ អំឡុងកាលប្រកួតនាពេលថ្មីៗនេះ លោកជំទាវហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍បាយ័ន និងថ្នាក់ដឹកនាំនៃស្ថានីយ៍ទូរទស្សន៍មួយនេះ បានយកចិត្តទុកដាក់ចំពោះ កីឡាករខាងលើ ដោយរ៉ាប់រ៉ងការព្យាបាលទាំងស្រុង។
បើតាមលោក នាង ស៊ីវត្ថា អ្នកគ្រប់គ្រងប្រដាល់របស់ទូរទស្សន៍បាយ័ន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមឲ្យដឹងផងដែរថា ម៉ោង១០ ព្រឹកនេះរ៉ា រ៉ង ហាក់មានសភាពល្អវិញខ្លះ …..ទោះជាយ៉ាងណាក្រុមការងាររបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ក្រោមចំណាត់តាំងដ៍ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវហ៊ុន ម៉ាណា អគ្គនាយិកា និងថ្នាក់ដឹកនាំថ្នាក់បន្ទាប់ៗ មិនទៅណាឆ្ងាយពីសុខទុក្ខរ៉ារ៉ង និងក្រុមគ្រួសាររបស់គេឡើយ គឺផ្តោតការយកចិត្តទុកដាក់ និងទទួលខុសត្រូវលើការទំនុកបំរ៉ុងគ្រប់បែបយ៉ាងរាប់ទាំងដោះស្រាយជីវភាពគ្រួសាររ៉ារ៉ងក្នុងកំឡុងពេលកំដរអ្នកជម្ងឺក្នុងមន្ទីពេទ្យ ។
ក្នុងនោះ លោក នាង ស៊ីវត្ថា ក៏បានថ្លែងអំណេរគុណដល់ មន្ទីពេទ្យ ចារី (វាលស្បូវ)ដែលប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្មអរគុណលោកវេជ្ជបណ្ឌឹត ជឹម ផល្លា(វេជ្ជ.ប្រចាំការស្ថានីយទូរទស្សន៍បាយ័នក្នុងកម្មវិធីប្រដាល់)ដែលបានដុតដៃដុតជើងយ៉ាងសកម្ម ។
ដំណឹងនេះក៏បានធ្វើឲ្យអ្នកស្នេហា គុនខ្មែរ អស់ក្តីបារម្ភចំពោះ កីឡាករគុនខ្មែរខាងលើ ផងដែរ ៕
សូមបញ្ចេញមតិនៅទីនេះ