ក្រុមហ៊ុន Suzuki ចែកម៉ូតូ១គ្រឿងទៅកាន់ក្លិបទាំង៨នៅលីគកំពូលកម្ពុជា
នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២ នេះខេមបូឌានព្រីមៀរលីគ បានសហការជាមួយក្រុមហ៊ុន Suzuki Motor Co., LTD of Cambodia បាន នាំយកម៉ូតូ (Suzuki) មួយគ្រឿង ទៅប្រគល់ជូន ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅការិយាល័យ របស់ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៩:៣០នាទីព្រឹកនេះ។
ដោយប្រគល់ជូនដោយលោក ISAO TERADA Managing Director ទៅកាន់ដំណាងរបស់ក្លិបព្រះខ័នរាជស្វាយរៀង លោក. ហ៊ាង ម៉េងហ៊ួ ប្រធានផ្នែកទីផ្សាររបស់ក្លិបផ្ទាល់។
រង្វាន់ម៉ូតូនេះគឺក្រុមហ៊ុន Suzuki Motor Co., LTD ផ្តល់ជូនក្លិប បាល់ទាត់ព្រះខ័នរាជស្វាយរៀង ដើម្បីប្រើប្រាស់ទូទៅ នៅក្នុងក្លិបបាល់ទាត់របស់ព្រះខ័នរាជផ្ទាល់។
ក្រុមហ៊ុន Suzuki Motor Co., LTD នឹងបន្តផ្តល់ជូនក្លិបបាល់ទាត់ទាំងអស់ (៨ក្លិប) ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២៕
សូមបញ្ចេញមតិនៅទីនេះ