ខួបកំណើតឆ្នាំ Dj Push ញញឹមពព្រាយ ទទួលបានកាដូពិសេសពីភរិយា
នៅថ្ងៃកំណើតគម្រប់វ័យ ៣៦ឆ្នាំ តារាឯកប្រុសជួរមុខប្រទេសថៃ Dj Push ទទួលបានកាដូពិសេសពីភរិយា ថែមទាំងពោលសម្ដីផ្អែមល្ហែមទៀតផង។ បន្ទាប់ពីរៀបការ Dj Push និង តារាសម្ដែងស្រី Jooy Warattaya មានសេចក្ដីសុខខ្លាំង និងភាពផ្អែមល្ហែមជាងមុនទ្វេដង បន្ទាប់ពីអ្នកទាំងពីរអាចមានកូនដោយជោគជ័យស្របជាមួយនឹងក្ដីរំពឹងមករយៈពេល ៣ ឆ្នាំ។
តារាស្រី Jooy បានសរសេររឿងរាប់ថា ៖ «រីករាយថ្ងៃកំណើតណាលោកប៉ារបស់អូន PJ តូច អរគុណដែលតែងនៅក្បែរកន្លងមក។ ជាពិសេស រយៈពេល ៣ ឆ្នាំកន្លងមក អំឡុងពេលដែលពួកយើងព្យាយាមមានកូនជាមួយគ្នា។ ហើយកាដូនៅឆ្នាំនេះ អូនជឿជាក់ថា លោកប៉ានឹងសប្បាយរីករាយបំផុត។ អូនសន្យានឹងមើលថែ PJ តូចរបស់យើងជារៀងរាល់ថ្ងៃ ឱ្យបានល្អបំផុត។ សូមឱ្យបងមានសុខភាពល្អ មានសុភមង្គល។ ស្រឡាញ់បងជាទីបំផុត @push_dj #pushbd2022 »។
ដោយឡែក Dj Push បានឆ្លើយតបនៅក្នុង Comment វិញថា “គួរឱ្យស្រឡាញ់ជាទីបំផុតណា អ្នកម្ដាយ កាដូដែលល្អបំផុតក្នុងជីវិតតែម្ដង❤️❤️❤️»។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រ និងមិត្តភ័ក្ដនៅក្នុងចង្កោមសិល្បៈ ចូលរួមអបអរអ្នកទាំងពីរ៕
សូមបញ្ចេញមតិនៅទីនេះ