អង្គារ , 05 កក្កដា 2022
ភ្នាក់ងារ Ronaldo ចរចារឲ្យទៅលេងក្លិបយក្សអេស្ប៉ាញវិញ
(បាល់ទាត់)៖ សារព័ត៌មាន Metro បានចុះផ្សាយយ៉ាងភ្ញាក់ផ្អើលថា Ronaldo កំពុងបើកកិច្ចពិភាក្សា ឈានដល់ការចុះកុងត្រាជាមួយ ក្លិបអ្នកមានបុណ្យ Barcelona ដែលមានមូលដ្ឋាននៅក្នុងទឹកដីអេស្ប៉ាញ។
លោក Jorge Mendes ត្រូវបានគេរាយការណ៍ថា កំពុងបើកកិច្ចពិភាក្សាជាមួយប្រធានក្លិប Barcelona លោក Joan Laporta ជុំវិញលទ្ធភាពនាំយកកីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ មកកាន់កីឡដ្ឋាន Camp Nou។
កាលពីដើមរដូវកាលមុន Ronaldo បានបង្កើតភាពភ្ញាក់ផ្អើលពេញពិភពបាល់ទាត់អំពីការវិលត្រឡប់មកកាន់ Man Utd វិញជាលើកទីពីរ ដោយរូបគេបានរួមចំណែកទាត់បញ្ចូលទីបានបាន២៤គ្រាប់ គិតគ្រប់ព្រឹត្តិការណ៍ ប៉ុន្តែវាមិនគ្រប់គ្រាន់ក្នុងការជួយក្រុមឈ្នះពានរង្វាន់អ្វីមួយឡើយ សូម្បីតែកៅអីលេងក្នុងពានរង្វាន់ Champions League ។ អ្វីដែលភ្ញាក់ផ្អើល CR7 មិនបានចូលរួមហ្វឹកហាត់ជាមួយក្រុមតាមការគ្រោងទុកឡើយ ដែលជាសញ្ញាមួយបញ្ជាក់ថា រូបគេនឹងមិនបន្តលេងនៅជាមួយក្រុមឡើយ។
គេហទំព័រ AS បានលើកឡើងថា លោក Mendes បានធ្វើការណាត់ជួបជាមួយលោក Laporta ដោយបានលើកយកប្រធានបទ Ronaldo មកធ្វើការពិភាក្សាគ្នាជុំវិញលទ្ធភាពនាំយកមករួមគេមកកាន់ Barcelona បន្ទាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមអ្នកមានបុណ្យហាក់មានភាពល្អប្រសើរឡើងវិញ ៕
សូមបញ្ចេញមតិនៅទីនេះ