អង្គារ , 05 កក្កដា 2022
ស្ងាត់ៗ Pep Guardiola បញ្ចូនភ្នាក់ងារទៅមើលកីឡាករឆ្នើមរបស់ Bayern Munich
(បាល់ទាត់)៖ សារព័ត៌មាន sportskeeda បានចុះផ្សាយថា ក្លិបមេឃខៀវ បានបញ្ចូនភ្នាក់ងាររបស់ខ្លួន ដើម្បីទៅមើលខ្សែបម្រើ Serge Gnabry នៃក្លិបជើងឯកអាល្លឺម៉ង់ FC Bayern Munich ។
អ្នកកាសែតដ៏ល្បីល្បាញ Fabrizio Romano បានចុះផ្សាយថា ក្លិប Manchester City បានបញ្ជូនអ្នកតំណាងទៅឃ្លាំមើលខ្សែបម្រើ Serge Gnabry នៃក្លិប Bayern Munich ជាច្រើនដង ដើម្បីប្រាកដចិត្តថាគេអាចលេងក្នុងប្រព័ន្ធដឹកនាំរបស់លោក Pep Guardiola បាន។
Fabrizio Romano បានចុះផ្សាយថា៖ទោះជាមានពាក្យចចាមអារ៉ាមក៏ដោយ ក៏ Serge Gnabry មិនបានស្ថិតក្នុងបញ្ជីកីឡាករដែល Arsenal ចង់បានទេ។ FC Bayern បានស្នើកុងត្រាថ្មីដល់គេហើយតែមិនទាន់ទទួលបានចម្លើយជាក់លាក់ទេ។ បើនិយាយពីក្លិបនៅ Premier League វិញគឺ Man City បានបញ្ជូនភ្នាក់ងារទៅឃ្លាំមើលគេជាច្រើនដង ដើម្បីមើលថាគេពិតជាស័ក្តិសមនឹងប្រព័ន្ធនៃការលេងរបស់លោក Pep Guadriola មែនឬអត់ ប៉ុន្តែគ្មានសំណើតថ្លៃផ្លូវការណាមួយទៅ Bayern ទេ ដើម្បីស្នើសុំទិញរូបគេ៕
សូមបញ្ចេញមតិនៅទីនេះ