Brad Pitt រងការបញ្ឆោតរឿងជីករកកំណប់មាសក្រោមដីក្នុងចំការទំពាំងបាយជូរនៅប្រទសបារាំង
នៅទីបំផុត Brad Pitt បានចេញមកសារភាពថា លោកបានរងការបញ្ឆោត និងចំណាយពេលស្ទើរតែពេញមួយឆ្នាំ ក្នុងការជីកយករ៉ែមាសជាច្រើននៅក្រោមដីក្នុងចំការទំពាំងបាយជូរផ្ទាល់ខ្លួនរបស់លោកក្នុងប្រទេសបារាំង ប៉ុន្តែនៅទីបំផុតលោករកមិនបានអ្វីទាល់តែសោះទើបដឹងចាញ់បោកគេ។
តារាសម្តែងវ័យ ៥៨ ឆ្នាំរូបនេះ បានបង្ហើបប្រាប់ទស្សនាវដ្ដី GQ នៅពេលលោកបានថតរូបភាពសម្រាប់ក្របទស្សនាវដ្ដីក្នុងខែសីហាខាងមុខនេះ ដោយលោកថា លោកត្រូវគេបោកបញ្ឆោត ពីបុរសម្នាក់ដែលកប់មាសនៅក្រោមចំការទំពាំងបាយជូររបស់លោកនៅប្រទេសបារាំង។ ព្រោះតែលោកទទួលបានដំណឹងថា អតីតម្ចាស់ជាម្ចាស់ចំការនោះ បានលួចមាសតម្លៃរាប់លានដុល្លារនៅក្រោមដីក្នុងចំការទំពាំងបាយជូររបស់លោកនាពេលបច្ចុប្បន្ន។
Brad Pitt បានបន្តទៀតថា លោកព្យាយាម ស្វែងរកមាសនោះជិតមួយឆ្នាំហើយ ប៉ុន្តែនៅទីបំផុតលោកបានមកវិញតែវត្ថុរាវ។ ទោះបីជាដូច្នេះក៏ដោយ Brad នៅតែមានគំនិតសុទិដ្ឋិនិយមដោយលោកថា ការស្វែងរកកំណប់មាសនៅក្រោមដីជារឿងបោកបញ្ឆោតក៏ពិតមែន តែលោកហាក់មានអារម្មណ៍រំភើបក្នុងការស្វែងរកវា។
ដោយឡែក ក្នុងរឿងចំការទំពាំងបាយជូរនេះដែរ Brad Pitt ធ្លាប់ឆេះកំហឹងដាក់ Angelina Jolie មាន បំណង បំផ្លាញ ក្រុម ហ៊ុន ស្រា ទំពាំង បាយ ជូ រ ដែលមាន ភាគ ហ៊ុន របស់ នាង ឱ្យ ទៅ អ្នកក្រុមហ៊ុនដទៃដែល មិនស្គាល់ប្រ វត្តិ និងចង់ត្របាក់យកក្រុមហ៊ុនស្រាទំពាំងបាយជូរនេះទាំងមូលផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ