ចូលកាន់ដំណែងភ្លាម គ្រូបង្វិកថ្មី PSG ចេញមុខបញ្ជាក់ពីអានាគត Naymar
(បាត់ទាត់)៖ បន្ទាប់ពីឡើងមកកាន់ដំណែងជាអ្នកចាត់ការទូទៅ PSG មិនទាន់បានប៉ុន្មានម៉ោងផង លោក Christophe Galtier បានចេញមុខបញ្ជាក់ពីអានាគត់របស់កីឡាករសញ្ជាតិប្រេស៊ីល Neymar Júnior ជាមួយក្លិបយក្សបារាំងមួយនេះ។
កីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតរបស់ពិភពលោកវ័យ ៣០ឆ្នាំ ក្លាយជាប្រធានបទយ៉ាងក្ដៅកគុគ ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពីថ្នាក់ដឹកនាំរបស់ PSG ហាក់លើកតំកើនមិត្តរួមក្រុមសញ្ជាតិអាហ្សង់ទីន Linel Messi ដោយសរសើរកីឡាកររូបនេះមិនដាច់ពីម៉ាត់ ហើយក៏កំពុងពិចារណាដកអាវលេខ១០ ពី Neymar ទៅអោយរូបគេផងដែរ ជាហេតុធ្វើអោយអ្នកគាំទ្រជាច្រើនមានការព្រួយបារម្មណ៍ពីអានាគត់ Neymar។
យ៉ាងណាមិញ បន្ទាប់ពីការប្ដូរអ្នកចាត់ការថ្មី កីឡាករប្រេស៊ីលរូបនេះ អាចត្រូវបានផ្តល់ការចាប់ផ្តើមថ្មីនៅ Parc des Princes មានន័យថា រូបគេនឹងបន្តស្នាក់នៅទឹកដីបារាំងជាបន្តទៀត។
អ្នកចាត់ការទូទៅ លោក Christophe Galtier បានបញ្ជាក់ថា លោកចង់ឱ្យ Neymar បន្តនៅ Paris Saint-Germain ជាបន្តទៀត ដោយគ្រូបង្វឹករូបនេះ អះអាងថាមាន "មានគំនិតច្បាស់លាស់" អំពីរបៀបធ្វើអោយ តារាឆ្នើមប្រេស៊ីលរូបនេះ លេងបានល្អបំផុតក្រោមការដឹកនាំរបស់ខ្លួន។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បាននិយាយនៅក្នុងសន្និសីទកាសែតដំបូងរបស់លោកថា "Neymar គឺជាកីឡាករលំដាប់ពិភពលោក គ្រូបង្វឹកណាដែលមិនចង់ឱ្យគាត់នៅក្នុងក្រុមរបស់គាត់។ យើងត្រូវស្វែងរកតុល្យភាពនៅក្នុងក្រុម ហើយខ្ញុំមានគំនិតច្បាស់ណាស់អំពីអ្វីដែលខ្ញុំចង់បានពីគាត់។ ខ្ញុំមិនទាន់បានជួបគាត់នៅឡើយទេ ប៉ុន្តែខ្ញុំចង់ឱ្យគាត់នៅជាមួយយើង"។
មែនទែនទៅ មួយរយៈពេលចុងក្រោយនេះ មានពាក្យចរចាមរាមថា Naymar អាចនឹងវិលត្រឡប់ទៅកាន់ Camp Nou វិញ ខណៈដែលក្រុមតោខៀវ Chelsea, Manchester United និង Newcastle នៃក្របខ័ណ្ឌ Premier League សុទ្ធតែចង់បានរូបគេមករួមក្រុម។
គួរបញ្ជាក់ថា អតីតអ្នកចាត់ការក្រុម Lille លោក Christophe Galtier បានតែងតាំងជាអ្នកចាត់ការទូទៅនៅ Parc des Princes បន្ទាប់ពីការបណ្តេញលោក Mauricio Pochettino កាលពីព្រឹកថ្ងៃអង្គារ៕
សូមបញ្ចេញមតិនៅទីនេះ