ពុធ , 06 កក្កដា 2022
អ៊ិន សុភិន ឆ្លើយតបតាម Lee News ក្រោយជនបរទេសម្នាក់ប្រកាសថា លោកជំពាក់លុយមិនព្រមសង
នៅព្រឹកថ្ងៃទី០៦ ខែកក្កដានេះ បណ្តាអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីមានជនជាតិរបទេសលោក Luis Fernando Vitorino ជាគ្រូ បង្វឹកអ្នកចាំទីបាល់ទាត់ម្នាក់បានប្រកាសថា លោក អ៊ិន សុភិន ដែលគេស្គាល់ថា ជាថៅកែ មហាហង្ស និងជាអ្នករៀបចំកម្មវិធីប្រកួត Miss Grand Cambodia ជំពាក់លុយមិនព្រមសង ខណៈលោករង់ចាំការទូទាត់ប្រាក់ខែរយៈពេល៤ខែកន្លង មកហើយ។
ទន្ទឹមនឹងរឿងអាស្រូវក្តៅដូចបាយពុះនេះ មិនបង្អង់យូរ លោក អ៊ិន សុភិន បានឆ្លើយតបជាមួយអ្នកសារព័ត៌មាន Lee News លោកបានឱ្យដឹងថា លោកមិនចង់រករឿងបុគ្គលម្នាក់ហ្នឹងទេមានចរិតមិនល្អ ដើរបោកប្រាស់គេរហូត។
ងាកទៅកាន់បណ្តាញសង្គមរបស់លោក អ៊ិន សុភិន វិញក៏បានបង្ហោះ សារភ្ជាប់ជាមួយរូបថតជនបរទេសគឺ Luis Fernando Vitorino ដោយនិយាយថា «ខ្ញុំសូមប្រកាសថាជនបរទេសម្នាក់នេះចូលចិត្តមករំខានក្នុងការងាររបស់ខ្ញុំហើយសូមបញ្ជាក់ថា វាជាជនបរទេម្នាក់បានបោកប្រាស់សេចក្ដីទុកចិត្តរបស់ក្រុមការងារ ហើយក៏គ្មានអ្វីពាក់ពន្ធ័នឹងរឿងលុយកាក់ដែរ យើងបានហៅជននេះមកជួបPolice ដែរតែវាមិនចូលមកជួបទេ បើជួបជនបរទេសនេះកន្លែងណាសូមជួយផ្ដល់ព័ត៌មាន មកកាន់តេលេក្រាម កំពុងតែរកមុខផង...»។
ងាកទៅមហាជនវិញ ក្រោយពីមានការបង្ហោះសាររៀងៗខ្លួនរបស់អ្នកទាំងពីរនៅលើ បណ្តាញសង្គមរួចមក មហាជនបានចូលទៅបញ្ចេញយោបល់យ៉ាងព្រោងព្រាត ខណៈកំពុងរង់ចាំអ៊ុតលទ្ធផលថារឿងនេះនឹងវិវត្តទៅជាយ៉ាងណា?។
គួរបញ្ជាក់ផងដែរថា លោក Luis Fernando បានសរសេររៀបរាប់ថាលោករស់នៅប្រទេសកម្ពុជាអស់រយៈពេល៦ឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីនោះទេ ហើយរឿងនេះក៏ជាលើកទី១ក្នុងឆាកជីវិតរបស់លោកដែរ ដែលជួបបញ្ហានេះជាមួយថៅកែមហាហង្ស ខណៈគ្រួសារលោកក៏កំពុងខ្វះខាតដូចគ្នា៕
សូមបញ្ចេញមតិនៅទីនេះ