មកដឹងតារា ថៃ ល្បីឈ្មោះរូបណាខ្លះត្រៀមចូលរោងការឆាប់ៗខាងមុខ!
នាពេលថ្មីៗនេះ នៅក្នុងពិភពកម្សាន្តថៃមានតារាល្បីៗមួយចំនួនសម្រេចចិត្តចូលរោងការបញ្ចប់ភាពនៅលីវ និងតារាខ្លះទៀតបានសុំគូស្នេហ៍រៀបការជាបន្តបន្ទាប់ ធ្វើឱ្យអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស សម្តែងអារម្មណ៍រំភើបជំនួសពួកគេមិនតិចនោះទេ។
ជាក់ស្តែង តារាសម្តែងល្បីៗខាងក្រោមនេះនឹងក្លាយជាកូនក្រមុំ កូនកម្លោះ ចូលរោងជ័យនាពេលឆាប់ៗខាងមុខ៖
១. Weir Sukollawat
តារាសម្តែងជួរមុខរូបនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីប្រកាសចែកផ្លូវគ្នាជាមួយតារាសម្តែង Bella Ranee ក៏មានដំណឹងផ្តើមស្នេហ៍ជាមួយនារីក្រៅរង្វង់សិល្បៈម្នាក់ដែលជាម្ចាស់មុខជំនួញ។ ជាពិសេស កាន់តែភ្ញាក់ផ្អើលជាងនេះ លោកក៏បានប្រកាសថារៀបការជាមួយគូស្នេហ៍ឈ្មោះ Vicky នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
ទន្ទឹមនឹងការប្រកាសដំណឹងល្អ កាលពីថ្ងៃទី០៣ ខែកក្កដា Weir ក៏បានបង្ហោះរូបភាពបំពាក់ចិញ្ចៀនឱ្យគូដណ្តឹងជាផ្លូវការ ខណៈតារាល្បីៗជាច្រើនមានទាំងមហាជន ចូលរួមសម្តែងការអបអរដល់អ្នកទាំងពីរ។
២. Mark Prin និង Kimmy Kimberley
គូស្នេហ៍តារាល្បីឈ្មោះមួយគូនេះ គ្រោងនឹងរៀបការនៅចុងឆ្នាំ២០២៣ បន្ទាប់ពីមានទំនាក់ទំនងស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង៨ឆ្នាំ។
គួររម្លឹកផងដែរថាតារាប្រុស Mark Prin បានសុំមិត្តស្រីគឺតារាសម្តែង Kimberley រៀបការកាលពីខែមេសា ក្នុងអំឡុងពេលពួកគេធ្វើដំណើរកម្សាន្តទៅប្រទេសស្វីសជាមួយគ្នា ដោយមានសាក្សីមិត្តសម្លាញ់ចូលរួមគឺគូស្នេហ៍ Nadech - Yaya។
៣. Patricia Good
តួឯកស្រីក្នុងរឿង «សត្រូវមិត្ត» រូបនេះបានប្រកាសនៅលើបណ្តាញសង្គម IG កាលពីថ្ងៃទី០២ ខែមិថុនា ជាមួយគូស្នេហ៍លំដាប់សេដ្ឋីរបស់នាងគឺ Note Vises បានសុំនាងរៀបការជាមួយចិញ្ចៀនមិនតិចការ៉ាត់ នៅពេលពួកគេធ្វើដំណើរទៅក្រៅប្រទេសជាមួយគ្នា។
ទោះជាយ៉ាងណា គម្រោងរៀបការរបស់ពួកគេមិនទាន់បានបញ្ជាក់ជាផ្លូវការនោះទេ ប៉ុន្តែក៏មានអ្នកលើកលែងថា គូស្នេហ៍នេះបែបមិនយូរទេ នឹងចូលរោងការឆាប់ៗមិនខាន ខណៈដែរអនាគតបងថ្លៃកំពូលតារាស្រី Chompoo Araya ក៏បានព្រលយពាក្យស្វាគមន៍ Patricia ជាអនាគតប្អូនថ្លៃ ចូលមកជាសមាជិកគ្រួសារម្នាក់យ៉ាងកក់ក្តៅផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ