ព្រហស្បតិ៍ , 07 កក្កដា 2022
Britney Spears កាន់តែឈ្លក់វង្វេងនឹងមន្តស្នេហ៍ប្ដីក្មេង មិនខ្វល់រឿងរិះគន់
ក្រោយរៀបការថ្មីៗតារាចម្រៀងល្បី Britney Spears ធ្វើដំណើរទៅក្រេបទឹកឃ្មុំគ្រប់ទីកន្លែង និងជាពិសេសលម្ហែកាយក្រោមពន្លឺព្រះ អាទិត្យនៅតំបន់ត្រូពិក បោសអង្វែលជាមួយប្ដីក្មេង Sam Asghari យ៉ាងមានសុភមង្គល។ តារាចម្រៀងវ័យ៤០ឆ្នាំរូបនេះបានបង្ហោះវីដេអូនៅលើ បណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់នាងកាលពីថ្ងៃអង្គារ ជាច្រើនឃ្លីបដែលបង្ហាញ ថានាងនិងប្ដីក្មេងវ័យ២៨ឆ្នាំរូបនេះ កំពុងតែរោលរាលយ៉ាងរ៉ូមែនទិក។
នៅក្នុងឃ្លីបទី១ Spears និង Asghari មិនបានបន្ធូរដៃទេ ពួកគេថើបមាត់គ្នាពេលកំពុងជិះទូក ហើយថែមទាំងថតវីដេអូសម្ញែងមហាជនថែមទៀត។ នាងបានសរសេរ Caption វីដេអូថា «លេងយ៉ាងម៉េចឱ្យបាត់បង់ បុរស ក្នុងរយៈពេល ១០ថ្ងៃ» ដែលចំណងជើងនេះបានដកស្រង់ចេញរឿងមនោសញ្ចេតនាដ៏ល្បីឆ្នាំ ២០០៣ ដែលសម្តែងដោយ Kate Hudson និង Matthew McConaughey ។ នាងបន្ថែមពាក្យចាក់ដោតថា «តើខ្ញុំគួរឱ្យស្អប់ខ្ពើមទេ??? តើអ្នកគិតថាវាពិតទេ???»។
នៅក្នុងវីដេអូទី២ Spears បញ្ចេញឈុតប៊ីគីនីពណ៌ខៀវតូចមួយ ហើយទម្លាយរូបរាងកាយសិចស៊ីសឹងតែអាក្រាត ដោយគ្រាន់យកដៃបិទបាំងដើមទ្រូងរបស់នាង។ នាងបានសរសេរ Caption ថា «ផ្នែកទី២ នៃថ្ងៃក្រេបទឹកឃ្មុំនៅទីនេះ ឡើងឋានសួគ៌ត្រូពិចដែលមិនគួរឱ្យជឿ» ។ តារាចម្រៀងស្រីរូបនេះហាក់មានក្ដីសុខខ្លាំងមែនទែនជាមួយប្ដីក្មេង។
វិសមកាលក្រេបទឹកឃ្មុំរបស់តារាចម្រៀង Britney Spears ក៏រងនូវការរិះគន់ពីអ្នកលេងបណ្ដាញសង្គមផងដែរ តែនាងមិនខ្វល់ពីសម្ដីរិះគន់នោះទេ ព្រោះអាពាហ៍ពិពាហ៍លោកទី២របស់នាង មិនសូវមានអ្នកគាំទ្រប៉ុន្មានទេ សូម្បីតែអតីតប្ដីទី ១របស់នាងក៏ព្យាយាមបំផ្លាញ អាពាហ៍ពិពាហ៍នាងដែរ៕
សូមបញ្ចេញមតិនៅទីនេះ