គិរីវង់សុខសែនជ័យគឺជាក្លិបទី៤ ស្នើចុះបញ្ជីក្លិបអាជ្ញាប័ណ្ណ AFC Club Licensing
លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគកំពូលកម្ពុជា (CPL) រួមជាមួយ Mr. Mahajan Vsauden, AFC Head of Club Licensing Unit, Mr. Kamil Megat, AFC Head of Club Licensing Assistant មកពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចុះជួបពិភាក្សាជាមួយក្លិបបាល់ទាត់ គិរីវង់សុខសែនជ័យ នៅក្នុងទីរួមខេត្តតាកែវ។
ដើម្បីពិភាក្សាគ្នាពិនិត្យនិងផ្ទៀងផ្ទាត់ឯកសារមួយចំនួនដែលបានចុះបញ្ជីក្នុងប្រព័ន្ធ AFC Club Licensing ព្រមទាំងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័នជាក់ស្ដែងនៅក្នុងក្លិប អោយស្របតាមច្បាប់ ឬល័ក្ខខ័ណ្ឌសមស្របរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។
បច្ចុប្បន្នគិរីវង់សុខសែនជ័យគឺជាក្លិបទី៤ ស្នើចុះបញ្ជីក្លិបអាជ្ញាប័ណ្ណ AFC Club Licensing បន្ទាប់ពីក្លិបបាល់ទាត់ វិសាខា, Tiffy Army FC និងក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ដើម្បីក្លាយជាក្លិបបាល់ទាត់អាជីព ដែលពិភពលោកទទួលស្គាល់៕
សូមបញ្ចេញមតិនៅទីនេះ