ចំណូលក្រោយតែ Aespa អាចបំបាក់តួលេខ អាល់ប៊ុម របស់ BLACKPINK បាន!
ក្រុមចម្រៀងនារីជំនាន់ថ្មីរបស់ផលិតកម្ម SM គឺ AESPA បានធ្វើឱ្យអ្នកលេងបណ្តាញអ៊ីនធឺណែត ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីក្រុមហ៊ុនបញ្ចេញតួលេខនៃការកក់ទុក អាល់ប៊ុមខ្នាតតូចទី២ របស់ក្រុមចម្រៀងនេះ ដែលអាចបំបាក់រៀមច្បងពីផលិតកម្ម YG បានគឺក្រុមចម្រៀង BLACKPINK ។
តាមការឱ្យដឹងពីផលិតកម្ម SM Entertainment បានប្រកាសជាផ្លូវការថា អាល់ប៊ុមខ្នាតតូចទីពីររបស់ aespa មានចំណងជើង “Girls” ទទួលបានការបញ្ជាទិញទុកមុនចំនួន ១,៦១០,៥១៧ បន្ទះ ដែលជាតួលេខខ្ពស់ លើសពីការរំពឹងទុករបស់ក្រុមចម្រៀងនេះ។
ជាមួយនឹងតួលេខចុងក្រោយនេះ ក្រុម aespa បានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ខ្លួន ជាចំនួនខ្ពស់បំផុតរបស់ក្រុមចម្រៀងនារី ។ មិនត្រឹមតែប៉ុណ្ណោះ aespa អាចបំបាក់រៀមច្បងបានគឺក្រុមចម្រៀង BLACKPINK ដែលក្រុមចម្រៀងនេះទទួលបានការកក់អាល់ប៊ុមមានចំណងជើងថា "THE ALBUM" មានចំនួនតែ ១,០២៨,៨៨៨ ប៉ុណ្ណោះក្នុងឆ្នាំ២០២០ ។
ទោះយ៉ាងណា នាពេលបច្ចុប្បន្ននេះ អាល់ប៉ុម "Girls" របស់ aespa និង "THE ALBUM" របស់ BLACKPINK គឺជាអាល់ប៊ុមក្រុមចម្រៀងនារីពីរគត់ ដែលទទួលបានការបញ្ជាទិញទុកមុនចំនួន ១លាន បន្ទះ។
គួរបញ្ជាក់ផងដែរថា aespa នឹងត្រលប់មកវិញជាមួយបទ "Girls" នៅថ្ងៃទី ៨ ខែកក្កដា ខណៈដែរ ក្រុមចម្រៀងនេះបានបង្ហាញវត្តមានដំបូងនៅក្នុងខែវិចិ្ឆកា ឆ្នាំ២០២០ ជាមួយបទបទចម្រៀង "Black Mamba" ព្រមទាំងបានបំបែកកំណត់ត្រាជាយ៉ាងក្នុងវិស័យ K-Pop ទោះទើបតែបង្ហាញមុខក្តី៕
សូមបញ្ចេញមតិនៅទីនេះ